បុរី រិទ្ធិ លំនៅដ្ឋានពោរពេញដោយសុខដុម គម្រោងថ្មីនៃ បុរី រិទ្ធិ ចាប់ផ្តើមបើកលក់ហើយ!

ត្រឹមតែ ១០០០ដុល្លារ តែប៉ុណ្ណោះ លោកអ្នកអាចកក់យកទីតាំង និងជ្រើសរើសប្រភេទលំនៅដ្ឋានណាមួយដែលពេញចិត្តបានភ្លាមៗ ព្រមជាមួយតម្លៃយ៉ាងពិសេស និងការផ្តល់ជូនយ៉ាងអស្ចារ្យបន្ថែមទៀត!!!រួសរាន់ឡើងជាមួយការស្វែងរកលំនៅដ្ឋាន ដែលប្រកបដោយផាសុកភាព ពោរពេញដោយសុភមង្គល ឬទីតាំងដ៏ល្អសម្រាប់បើកអាជីវកម្មផ្ទាល់ខ្លួន ដែលបំពេញបាននូវរាល់តម្រូវការក៏ដូចជាភាពងាយស្រួល។ ជាមួយគ្នានេះដែរ លោកអ្នកអាចបង្វែរការចាប់អារម្មណ៍មកកាន់ បុរី រិទ្ធិ ដែលជាទីតាំងដ៏ល្អក្នុងការរស់នៅ នៃមនុស្សសម័យថ្មីនាពេលបច្ចុប្បន្ន។

បុរី រិទ្ធិ សូមស្វាគមន៍ជាមួយគម្រោងថ្មី តាមបណ្តោយផ្លូវ៥៩៨ បត់ចូលប្រហែល៥០ម ស្ថិតនៅខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ដែលនឹងផ្តល់ជូនគម្រោងលក់ផ្ទះ៤ប្រភេទ មានដូចជា៖
១. ផ្ទះល្វែងអាជីវកម្ម (Shop House)
២. វីឡាកូនកាត់ Link Villa)
៣. វីឡាភ្លោះ (Twin Villa)
៤. វីឡា ឃ្វីន (Queen)

កាន់តែប្រណិត និងកាន់តែជាទីចាប់អារម្មណ៍របស់លោកអ្នក ដែលកំពុងតែស្វែងរកលំនៅដ្ឋានប្រកបដោយភាពរឹងមាំ ប្រណីតភាព ឧត្តមភាពក្នុងការរស់នៅស្ថិតក្នុងទីតាំងដ៏មានសក្តានុពល ផ្តល់នូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព និងកាន់តែស្រួលក្នុងការរស់នៅនោះគឺឋិតនៅគម្រោងថ្មីនៃ បុរី រិទ្ធិ។ ឱកាសដ៏ល្អសម្រាប់អតិថិជនទាំងអស់បានមកដល់ នារដូវកាលថ្មីនេះ ជាមួយគម្រោងថ្មីនៃបុរីរិទ្ធិ ដែលនឹងចាប់ផ្តើមបើកដំណើរការលក់ក្នុងពេលឆាប់ៗនេះ រួមទាំងការផ្តល់ជូនពិសេសរហូតដល់ 7% ក្នុងការលក់នៃទីតាំងថ្មីដ៏មានសក្តានុពលមួយនេះ ។

កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ ជាពិសេសសម្រាប់អ្នកទិញ ដើម្បីវិនិយោគ សូមលោកអ្នកអញ្ជើញមកចូលរួមទស្សនា និងព្រឹក្សាផ្ទាល់ នៅការិយាល័យលក់ ក្នុងថ្ងៃប្រារព្ធពិធីបើកលក់ជាផ្លូវការ នាថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ ២០១៩នេះ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីស្នាក់ការ បុរី រិទ្ធិ ច្រកទ្វារចូល A10 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬអាចសាកសួរព័ត៌មានលំអិតតាមរយៈទូរស័ព្ទលេខ៖ 012 333 955 / 016 333 955 / 071 333 99 55 ។

សូមកុំខកខានឱ្យសោះជាមួយគម្រោងថ្មីនៃ បុរី រិទ្ធិ ព្រោះចំនួននៃការផ្តល់ជូនមានកំណត់ ជាមួយតម្លៃពិសេស និងមានការបញ្ចុះតម្លៃកាន់តែពិសេសបន្ថែមទៀត សម្រាប់អតិថិជនដែលអញ្ជើញចូលរួមក្នុងថ្ងៃបើកលក់ជាផ្លូវការដោយផ្ទាល់៕