សិស្សសាលា នៅខេត្តបន្ទាយមានជ័យ ២៦នាក់ ពុលចំណីអាហារ បណ្តាលឲ្យក្អួតចង្អោរ និងចុកពោះ ត្រូវបញ្ជូនទៅព្យាបាលភ្លាមៗ

(បន្ទាយមានជ័យ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ មានសិស្សានុសិស្សចំនួន ២៦នាក់ ក្នុងនោះស្រី ១២នាក់ សិក្សានៅសាលាអូរអំបិល ខេត្តបន្ទាយមានជ័យ បានពុលចំណីអាហារ ដោយមានអាការៈក្អួតចង្អោរ និងចុកពោះ ត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិក «បានសុខ»។

សម្រាប់ព័ត៌មានលម្អិត ពាក់ព័ន្ធនឹងការពុលចំណីនេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយជូននៅពេលក្រោយ៕

ផ្តល់សិទ្ធិដោយ៖ Freshnews