ពិតជាល្អប្រពៃណាស់! រដ្ឋបាលខណ្ឌ ៧មករា ចុះបាញ់ទឹកនៅសាលាបឋមបាក់ទូក ដើម្បីកាត់បន្ថយកំដៅក្នុងសាលាជូនសិស្ស

បញ្ហាឡើងកម្តៅបានចោទជាបញ្ហាដ៏ធំមួយដែលធ្វើអោយប្រជាជនពិបាកក្នុងការធ្វើដំណើរដោយសារកម្តៅកើនឡើងរហូតដល់ទៅ៤១ អង្សារសេនេះឯង។ ជាមួយគ្នានេះផងដែរនៅថ្ងៃទី ២៦ ខែមេសា​ នេះ អភិបាលនៃគណះអភិបាលខណ្ឌ ៧មករា លោក លឹម សុភា បានដាក់កម្លាំងសណ្តាប់ធ្នាប់ជាមួយនឹងឡានទឹក​ ដើម្បីចុះទៅបាញ់ទឹកកាត់បន្ថយកម្តៅនៅក្នុងបរិវេនបឋមសិក្សា បាក់ទូក ដើម្បីកាត់បន្ថយកម្តៅក្នុងសាលា និងជួយអោយប្អូនៗសិក្សានុសិស្សមានភាពងាយស្រួលក្នុងការក្រេបជញ្ចក់ចំនេះដឹងពីលោកគ្រូអ្នកគ្រូ។ ប្អូនៗហាក់ដូចជាសប្បាយចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំខណ្ឌ ហើយក៏មានការកោតសរសើរផងដែរពីសំណាក់មហាជន ដែលថ្នាក់ដឹកនាំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនដែលជាទំពាំងស្នងឬស្សី។

គួរបញ្ជាក់ផងដែរ អាកាសធាតុបច្ចុប្បន្នកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ដោយកំដៅកើនឡើងចន្លោះពី ៣៨ ទៅ ៤១ អង្សារសេ ធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ហើយជាពិសេសគឺក្មេងៗតូចៗ ដែលកំពុងរៀនសូត្រនៅតាមសាលានានា ពិបាកខ្លាំងក្នុងការទទួលយកកំដៅដ៏ក្តៅមួយនេះ៕