ថ្នាំញៀនជិត៥គីឡូក្រាម និងជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ !

(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ជាមួយនឹងថ្នាំញៀនជិត៥គីឡូក្រាម ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បង្ក្រាបបាន នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១.ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ខេត្តស្រះកែវ និង២.ឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សម្រាប់វត្ថុតាងដែលចាប់បានរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកទម្ងន់ ២០៤១.៧ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ទម្ងន់២៩០៨.៤ក្រាម៕ ផ្តល់សិទ្ធិដោយ៖ Freshnews