អ្នកណាខុសអ្នកណាត្រូវឥឡូវ បើនៅសុខៗបត់ក្បាលមកអោយគេបុកចឹង

ការបើកបរតាមដងវិថីនៅប្រទេសយើងហាក់ដូចជារញ៉េរញ៉ៃខ្វែងខ្វាត់មែនទែន ជាពិសេសគឺការបើកបរមិនគោរពច្បាប់ មិនចេះអធ្យាស្រ័យ និងបើកបរក្នុងស្ថានភាពស្រវឹង ជាហេតុបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ហើយថ្មីៗនេះយើងការឃើញមានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត ដែលកើតឡើងដោយការបើកបរម៉ូតូមិនគោរពច្បាប់ចរាចរណ៍ គឺបត់កាត់ទទឺងផ្លូវបណ្តាលអោយម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងតែម្តង។

ជាមួយនឹងករណីនេះផងដែរគណនីហ្វេសន៊ុក Linda Swb ដែលបានបង្ហោះវីដេអូជាមួយសារមួយឃ្លាថា «ហេីយ​ផ្លូវ​ឡេីង​ទូលាយ​ប៉ុណ្ណឹង​ហើយ​ នៅ​បុក​គ្នា​បាន​ទៀត​ ម៉ូតូ​ដឹក​អីវ៉ាន់​នោះ​ចិត្ត​សាវា​ណាស់​ ជិះ​គន្លង​ខាង​ឆ្វេង​សុខៗ​មក​បត់​ស្ដាំ​កាត់​ទទឹង​ផ្លូវ​ឲ្យ​កេីត​ជា​រឿង​ហេតុ​ទាល់តែ​បាន​»។ ក្រោយមកគេសង្កេតឃើញថាបងប្អូនមហាជនជាច្រើនបានចែករំលែក និងខំមិនទាក់ទងនិងបញ្ហានេះ ដោយម្នាក់ៗមិននឹកស្មានថាផ្លូវទូលាយបែបនេះហើយអាចនៅកើតមានគ្រោះថ្នាក់ទៀត នេះគឺបណ្តាលមកពីការធ្វេសប្រហែស និងបំពានច្បាប់ចរាចរណ៍របស់ម៉ូតូដឹកទំនិញនេះទាំងស្រុងតែម្តង។ ទស្សនាវីដេអូខាងក្រោមដើម្បីដឹងច្បាស់៖