ពិតជាប្រពៃណាស់! លោក​ ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានផ្តល់ជំនួយជើងសប្បនិម្មិតជូនក្មេងប្រុសដែលពិការជើងទាំងសង

ករណីក្មេងប្រុសពិការជើងទំងសងខាងមិនអាចធ្វើដំណើរទៅណាមកណាដោយខ្លួនឯងបានធ្វើអោយមានការអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុក Sokpheng Chak បានសរសេរសារអោយដឹងថា លោក​ ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានផ្តល់ជំនួយជើងសប្បនិម្មិតជូនក្មេងប្រុសដែលពិការជើងទាំងសងរូបនេះ។ គាត់បានរៀបរាប់លើបណ្តាញសង្គមរបស់គាត់ថា” ដោយទឹកចិត្តមិនអាចកាត់ថ្លៃបាន របស់លោកអ៊ុំប្រុស ហ៊ុន សាន ត្រូវជាបងប្រុសបង្កេីត របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គាត់មានចិត្តអាណិតអាសូរ បានឧបត្ថម្ភ រាប់រ៉ងលេី ជេីងសប្បនិម្មិតដល់ក្មួយប្រុស រងគ្រោះ ដាច់ជេីងទាំង២ ហេីយបងប្រុស Kimcheat Hun ក៏បាន ឧបត្ថម្ភ ទឹកប្រាក់មួយចំនួនដែល ដោយក្តីចែករំលែកពីចេកអាំង ៦A ក៏បានឧបត្ថម្ភជាទឹកប្រាក់ចំនួនដប់មុឺនរៀលដែរ បងៗចាប់អារម្មណ៏ជួយអាច inbox or comment បាន”។