ចោរឥឡូវកាន់តែប្រហើនហើយ! ចោរឆកមួយក្រុមឆកកាបូបបុរសម្នាក់ដោយមិនញញើត

ករណីចោរកម្មនៅកម្ពុជាហាក់ជាបញ្ហាមួយដែលពិបាកនឹងដោះស្រាយខ្លាំងមែនទែនដោយសារតែការចាប់មិនចេះអស់នៃក្រុមចោរនៅក្នុងទីក្រុងភ្នំពេញយើងនេះ ទោះបីជាសមត្ថកិច្ចខិតខំប្រឹងប្រែងយ៉ាងដុតដៃដុតជើងយ៉ាងណាក៏ដោយ។ ហើយថ្មីនេះផងដែរយើងក៏ឃើញករណីចោរឆក់កាបូបបុរសម្នាក់នៅម្តុំទួលស្វាយព្រៃ ដោយមិនញញើតដៃបន្តិចសោះនោះក្លាយជាប្រធានបទមួយដែលអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងចាប់អារម្មណ៍ ព្រោះរាល់ដងគេឃើញករណីចោរឆកភាគច្រើនក្រុមចោរហ៊ានតែជាមួយនារីតែប៉ុណ្ណោះលើកនេះគឺកណ្តាលវ៉ូងមនុស្សហើយជនរងគ្រោះជាបុរសថែមទៀតផង។

បើតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Taing Vanna បានបង្ហោះវីដេអូដែលថតបានចេញពីកាមេរ៉ាសុវត្ថិភាព ជាមួយសារមួយឃ្លាថា «រូបភាពយឺតៗដូចស្ករទាញ ឆក់ខ្ញុំផ្ទាល់ ទីក្រុងគុជភ្នំពេញ ម៉ោង ៨:៣២នាទី ដើរចេញពីកន្លែងស្ទីម ឈ្មោះសែនសុខ ជាប់វិទ្យាល័យ ទួលស្វាយព្រៃ។ ចោរឆក់ សូមបងប្អូនប្រយ័ត្ចចោរច្រើនណាស់ គួរអោយសែនខ្លាច ប្រជាជនស្ទើរតែ ៨០% ដែរត្រូវបានចោរឆក់។ សូមប្រជាជនក្រោកឡើងតស៊ូមតិដើម្បីកាត់ទោសចោរ ចាប់បានមានភស្តុតាង ថតបានសម្លាប់ចោល»៕