ជាតិនេះមិនរស់ទេ បើលេងលក់តែបង្កាស្រស់ៗអោយអតិថិជនដែលមានសុទ្ធតែចាហួយក្នុងនឹងចឹង

នៅវេលាម៉ោងជាង៥ព្រឹកថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយប៉ូលីសបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ពន្ធ័បានឃាត់ចាប់បង្គា ដែលមានដាក់លាយសារធាតុដូចចាហួយចំនួនជិត១តោន ដែលតាមការអះអាងពីមន្ត្រីកាំកុងត្រូលថា បង្គាទាំងអស់នេះ ឈ្មួញដឹកតាមរថយន្តពីប្រទេសវៀតណាមចូលមកលក់ចែកចាយក្នុងទីផ្សារក្រុងព្រះសីហនុ។ បច្ចុប្បន្នបង្គាទាំងអស់នេះត្រូវបាននាំយកទៅកាន់សាខាកាំកុងត្រូលខេត្តព្រះសីហនុដើម្បីដុតកំទេចចោល៕