ជនជាតិ​ជប៉ុន​ម្នាក់ បាន​ដេញ​ចាប៉ី​ដងវែង បទ «ផាត់ជាយ» ទទួល​បាន​ការចាប់​អារម្មណ៍​ពី​មហាជន! (Video inside)

(ភ្នំពេញ)៖ លោក Inuboshi​ ​Kensuke ជាលេខាធិការទី៣ នៃស្ថានទូចជប៉ុន បានលេងឧបករណ៍ចាប៉ីដងវែង ក្នុងបទចម្រៀង «ផាត់ជាយ» ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

លោក Inuboshi​ ​Kensuke បានរៀបរាប់ឲ្យដឹងតាមរយៈវីដេអូមួយ ដែលស្ថានទូតជប៉ុននៅកម្ពុជាបានបង្ហោះនៅថ្ងៃនេះថា លោកបានមកកាន់ប្រទេសកម្ពុជាអស់រយៈពេល ២ឆ្នាំកន្លះមកហើយ។ ក្នុងនោះលោកបានរៀនភាសាខ្មែរ រយៈពេល ២ឆ្នាំ ហើយលោកក៏បានស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរ បានច្រើនផងដែរ ហើយអ្វីដែលលោកចាប់អារម្មណ៍ជាងគេ គឺឧបករណ៍តន្រ្ដីខ្មែរ។ ដោយសារតែមូលហេតុនេះ លោកក៏បានបង្ហាញពីមនោសញ្ចេតនា និងការស្រឡាញ់ភាសា និងវប្បធម៌ខ្មែរ តាមរយៈការលេងឧបករណ៍របស់ខ្មែរ គឺចាប៉ីដងវែង ក្នុងបទ «ផាត់ជាយ»។

តោះចង់ដឹងថា លោក Inuboshi​ ​Kensuke ដែលជាលេខាធិការទី៣ នៃស្ថានទូចជប៉ុន លេងឧបករណ៍ចាប៉ីដងវែង ពិរោះឬយ៉ាងណា សូមទស្សនាវិដេអូដូចខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ Freshnews