ប្រជាពលរដ្ឋខេត្តកោះកុងដាច់ទឹក១០ ថ្ងៃហើយជាហេតុមានការដាក់ធុងទឹកតាមមុខផ្ទះដើម្បីរងចាំសមត្ថកិច្ចយកឡានទឹកដឹកទឹកមកអោយ

ខណៈពេលដែលខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញផងនោះ កំពុងធ្លាក់ភ្លៀងជាបណ្តើរៗ ធ្វើអោយប្រជាពលរដ្ឋមានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសារតែ ភ្លៀងមួយមេនេះជួយបន្ថយកំដៅ ដែលអាកាសធាតុបានប្រែប្រួលខ្លាំង កំដៅកើនឡើងរហូតដល់ ៤០អង្សារ។ ថ្វីត្បិតខេត្តមួយចំនួន បានធ្លាក់ភ្លៀងក៏ដោយប៉ុន្តែប្រជាពលរដ្ឋនៅខេត្តកោះកុង កំពុងជួបទុក្ខដោយសារតែ ខ្វះទឹកប្រើប្រាស់។

ការដាច់ទឹកនៅខេត្តកោះកុង ក្នុងឃុំប៉ាក់ខ្លងនេះ មានរយៈពេលប្រមាណ១០ថ្ងៃមកហើយ ដោយប្រជាពលរដ្ឋជាច្រើនបានយកធុងទឹកមក ដាក់នៅតាមផ្លូវដើម្បីរង់ចាំអាជ្ញាធរ ដឹកទឹកយកមកអោយប្រើប្រាស់៕

ប្រភព៖ Khmer Note