នៅមិននៅទៅ Spoil រឿង Avengers: Endgame គេវាយបែកក្បាលហូរឈាមពេញមុខរោង

បងប្អូនត្រកូល Russo ដែលជាអ្នកដឹកនាំរឿង Avengers: Endgame ប្រហែលជាធ្លាប់បានសរសេរលិខិតបើកចំហរមួយនៅលើបណ្តាញសង្គមទៅឱ្យសាធារណជន ដើម្បីចៀសវាងការ spoil សាច់រឿង ប៉ុន្តែវាហាក់ដូចជាពិបាកឱ្យអ្នកដែលមើលរួចមួយចំនួនបិទមាត់ខ្លាំងណាស់។ ជាក់ស្តែងថ្មីៗនេះមានរូបថតមួយត្រូវបានគេបង្ហោះនៅលើបណ្តាញអ៊ីនធឺណិត បង្ហាញពីបុរសម្នាក់មានបែកមុខមាត់អង្គុយក្រៅរោងកុន ដោយសារតែគាត់បាន spoil រឿង Avengers: Endgame ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅខាងក្រៅរោងកុនមួយនៅ Causeway Bay ទីក្រុងហុងកុង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានឱ្យដឹងថា បន្ទាប់ពីមើលខ្សែភាពយន្តរយៈពេល ៣ម៉ោង នោះរួច បុរសពាក់អាវយឺតសម្នាក់នេះ បានចាប់ផ្តើម spoil សាច់រឿង និងនិយាយខ្លាំងៗនៅច្រកចេញ ខណៈដែលមានអ្នករង់ចាំទស្សនាផ្សេងទៀតក៏កំពុងរង់ចាំផងនោះ គាត់ក៏ត្រូវបានគេវាយតែម្តងទៅ។ យ៉ាងណាមិញមានមតិក៏បានចោទសួរថា វាជារឿងពិត ឬអត់? ហើយក៏មានមតិផ្សេងទៀតបាននិយាយថា គាត់បាននៅក្នុងហេតុការណ៍ ហើយពិតជាបានឮមានអ្នក spoil សាច់រឿងពិតមែន៕