គួរអោយសង្វេគណាស់! ប្អូនស្រីនេះជើងដាក់ដែកហើយមានខ្ទុះទៀត គ្រួសារប្អូនក្រីក្រមិនមានថវិកាព្យាបាលទៀត

ប្រហែលមុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ពីករណីក្មេងស្រីមួយរូបជើងដាក់ដែកមានដំបៅខ្ទុះគួរឲ្យអាណិតអាសូរ ថែមទាំងកើតនៅក្នុងគ្រួសារក្រីក្រត្រូវការជំនួយ។ តាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា KunThea SreyOun ដែលបានបង្ហោះឲ្យដឹងថា «កូនស្រីហ្នឹងគាត់នៅម្ដុំផ្ទះខ្ញំុ ខ្ញំុដំបូងគិតថាមិនចង់ផុសទេតែខ្ញំុឃើញជើងគាត់បែបនេះចង់មួយឆ្នាំហើយដូចជាមិនឃើញជាហើយដកដែកចេញសោះ។

ខ្ញំុអាណិតខ្លោចចិត្តណាស់ ខ្ញំុសួរគាត់ថា កូនឈឺអត់គាត់ថាឈឺ តែខ្ញំុមិនដឹងជួយគាត់បែបណាទេជួយបានតែបន្តិចបន្តួច ជើងគាត់សុទ្ធតែខ្ទុះខាងក្នុង។ ខ្ញំុបិទមុខគាត់ព្រោះតែខ្ញំុមិនបានសុំអនុញ្ញាតពីម្ដាយរបស់គាត់ ថតគាត់ចឹងមិនហ៊ានបញ្ចេញសុំទោស។ តែបើមានអ្នកចង់ជួយគាត់ខ្ញំនឹងជូនទៅជួបគ្រួសាររបស់គាត់»។ ហេតុដូចនេះប្រសិនបើបងប្អូនសប្បុរសជនបានទទួលដំណឹងនេះ អាចទំនាក់ទំនងទៅគណនីខាងលើដែលមានឈ្មោះថា KunThea SreyOun ផ្ទាល់ដើម្បីទទួលបានព័ត៌មានលម្អិត៕