អរគុណចំពោះទង្វើល្អ! បងស្រីរូបស្អាតម្ចាស់គ្លីនិក ឯកទេសឆ្អឹង មួយកន្លែងប្រកាសស្វែងរកក្មេងស្រីដែលបាក់ជើងរហូតដាក់ដែកចេញខ្ទុះ មកព្យាបាលដោយឥតគិតថ្លៃ

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីក្មេងស្រីមួយរូប ដោយជើងបាក់ត្រូវដាក់ដែករហូតមានដំបៅខ្ទុះគួរឲ្យអាណិតអាសូរ ថែមទាំងកើតនៅក្នុងគ្រួសារក្រីក្រ ដោយពេលនេះក្មេងស្រីកម្សត់កំពុងតែត្រូវការជំនួយ។

ក្នុងនោះផងដែលជាសំណាងល្អដោយមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ chhim pheary ជាម្ចាស់គ្លីនិក ឯកទេសឆ្អឹង សុិក ធីរះ បានប្រកាសស្វែងរកក្មេងស្រីកម្សត់ខាងលើ ដោយអះអាងថានឹងជួយព្យាបាលវះកាត់ឲ្យល្អដូចដើម និងមិនគិតថវិកាអ្វីទាំងអស់។ ដោយអ្នកនាងបានសរសេរររៀបរាប់ថា៖ “ក្នុងនាម នាងខ្ញុំជាម្ចាស់គ្លីនិក ឯកទេសឆ្អឹង សុិក ធីរះ ទាំងពីរសាខា នាងខ្ញុំសូមប្រកាសរកក្មេងស្រីដែលបានបាក់ជើងមានខ្ទុះក្នុងឆ្អឹងនេះ មកធ្វើការព្យាបាលដោយវះកាត់កែតម្រង់ឆ្អឹងនេះអោយត្រង់ល្អដូចដើមវិញដោយមិនគិតថវិកាអ្វីទាំងអស់ ទំនាក់ទំនងលេខទូរស័ព្ទនាងខ្ញុំផ្ទាល់ : 098 666 908″៕