ហួសចិត្តដាច់ភ្លើងនូវនៅអស់ចិត្ត EDC ឆ្លៀតមកកាត់ផ្តាច់ភ្លើងច្រឡំទៀត

ខណៈដែលបងប្អូនប្រជាពលរដ្ឋកំពុងតែជួបប្រទះនូវបញ្ហាខ្វះខាតក្នុងការប្រើប្រាស់អគ្គិសនី ថ្មីៗនេះក៏មានករណីមួយគួរឲ្យហួសចិត្ត ដោយខាងអគ្គិសនីកម្ពុជា បានធ្វើការកាត់ផ្តាច់ចរន្តអគ្គិសនីច្រឡំ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vanda SY បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

“ហួសចិត្តលោក​ EDC កាត់ភ្លេីងច្រលំ ខ្ញុំមិនដែលរិះគន់ទេ​ ព្រោះយល់យោគថាខ្វះភ្លេីង ថ្ងៃទី៣៥ មេសា ២០១៩ ស្រាប់តែផ្ទះខ្ញុំដាច់ភ្លេីងពេលត្រលប់ពីការងារ​ក៏អត់ចាប់អារម្មណ៍ដែរ​ នឹកគិតថាធម្មតាដូចគេឯង។ ​ក៏ទៅញាំអីក្រៅ​ដល់ម៉ោង១០យប់​ក៏មកវិញ​ ស្រាប់តែផ្ទះគេមាន​ អត់តែផ្ទះខ្ញុំ​ នឹកឆ្ងល់ក៏តេសួរបងប្អូននៅបូរីជាមួយគេអត់ដាច់គេថាភ្លេីងមកតាំងម៉ោង​៦ល្ងាច​ យប់ហ្នុងក៏ទៅដេកផ្ទះសំណាក់ទៅ​។

ព្រឹកឡេីងម៉ោង៩ ថ្ងៃ​ទី២៦ ក៏ទៅដល់​ សាខាអូឌឹម អោយគេឆែក​ គេថា​គេកាត់ភ្លេីងច្រលំទៅអោយគេសុំទោស គាត់ថានឹងដោះស្រាយជូនថ្ងៃហ្នឹងវិញ ស្រាប់តែអ្នកទៅតអោយនោះ​ តេមកម៉ោងប្រហែល១ថ្ងៃ​ គាត់ថាទាល់តែយកបុងភ្លេីងបង្ហាញគាត់ បានគាត់​ តអោយ? ចុះអាពេលកាត់មិចវាមិនសុំបុងមេីលផង​ ឬវាចង់បានសោហ៊ុយ? ខណៈកំហុសខាងគាត់? ខ្ញុំក៏ថាកំពុងធេី្វការចាំសុំមេសិន​ សុំមេបានតេទៅគាត់គាត់ថា​ គាត់រវល់ជាមួយផ្ទះផ្សេងអោយចាំក្រុមយប់វិញ​ ដោយមិនអស់ចិត្តក៏តេទៅលេខ​ ហត់ឡាញ(hot line) គេថាផ្ទះបងកំពុងដាច់ភ្លេីងចឹងទេ​ពេលភ្លេីងមកគេនឹងចាត់មនុស្សមក​ ឬតេទៅគេម្តងទៀត​ ដល់ពេលភ្លេីងមកក៏តេទៅភ្លាមស្រាប់តែគាត់អោយរង់ចាំតិចៗៗៗៗ។​

ចាំយូរៗទៅតេលែងខ្ចីលេីក​ យកលេខផ្សេងក៏មិនលេីក​ ដល់ខ្ញុំគំរាមបង្ហោះហ្វេសប៊ុកទេីបមានមបុស្សទៅធេីអោយម៉ោង៨កន្លះយប់​ សួរថា​ សប្បាយអត់ពេលគេផ្តាច់ច្រលំ? ខណះយេីងខាតកាងារ១ថ្ងៃលេង​ សារនេះសូមជូនដល់បង​ EDC មេត្តាកាត់ភ្លេីងអោយមានតម្លារភាផងលោក​ អានិតរាស្ត្រ”៕” ប្រភពពីហ្វេសបុក ៖ Vanda SY