ចាស់ហើយនៅលួចកាបូបគេទៀត! បុរសចំណាស់ម្នាក់បន្លំលួចកាបូបគេនៅក្នុងពិធីមង្គលការបានសម្រេច

អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ ជាពិសេសនៅតាមទីផ្សារតែងតែមានការលួច ឆក់ ទ្រព្យសម្បត្តិអាជីវករ។

ប៉ុន្តែថ្មីៗនេះមានករណីថ្មីមួយដោយមានបុរសចំណាស់ម្នាក់ បានធ្វើសកម្មភាពតែងខ្លួនចូលរួមពិធីមង្គលការមួយ រួចធ្វើសកម្មភាពលួចយកកាបូបលុយរបស់ភ្ញៀវដែលបានចូលរួម។ ជាក់ស្តែងណាស់នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះLydimong Kong ដែលជាម្ចាស់កាបូបបានសរសេរសារយ៉ាងខ្លីថា៖ “សូមប្រុងប្រយត័្នចំពោះមនុស្សដែលបន្លំធ្វើជាភ្ញៀវដើម្បីចូលមកលួច” តោះមកមើលវីដេអូនៅខាងក្រោមនេះ៖