លើសជាតិស្ករអស់ហើយ! ពិធីការនី សុខ សោម៉ាវត្តី បង្ហោះវីដេអូជាមួយសារផ្អែមល្ហែមជាមួយគូរស្នេហ៍របស់ខ្លួន

សុខ សោម៉ាវត្តី ពិធីការនី និងជាតារាសម្តែងស្រីល្បីឈ្មោះ ដែលជាអតីត Freshie Girls ប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំ។ ចាប់តាំងពីប្រឡូកសិល្បៈដំបូងរហូតមកដល់ឥឡូវនេះ សុខ សោម៉ាវត្តី ហាក់នៅតែអាចរក្សាទីផ្សាសិល្បៈបានយ៉ាងល្អ ដោយនាងទទួលបានតំណែងជាតួឯកជាច្រើននៅក្នុងខ្សែភាពយន្តខ្នាតធំ។

យ៉ាងណាមិញទោះបីសាមីខ្លួនមិនទាន់បានបញ្ជាក់ជាផ្លូវការរឿងទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់លោក លី វ៉ាហេទ ក៏អាចធ្វើឲ្យមហាជនដឹងច្បាស់ថាអ្នកទាំងពីរគឺកំពុងមានស្នេហាផ្អែមល្ហែមជាមួយគ្នា។ ដោយគេតែងសង្កេតឃើញថាអ្នកទាំងពីរតែងបណ្តើរគ្នាទៅណាមកណាត្រសង និងបង្ហាញភាពផ្អែមល្ហែមជាញឹកញាប់។ ជាក់ស្តែងមុននេះបន្តិច សុខ សោម៉ាវត្តី បានបង្ហោះវីដេអូផ្អែមល្ហែមដែលធ្វើឲ្យប្រិយមិត្តលើសជាតិស្ករសាជាថ្មី ដោយនាងកំពុងគេងកើយភ្លៅគូស្នេហ៍ ជាមួយសារមួយឃ្លាថា «វាជាការពិបាកណាស់ក្នុងការជ្រើសរើសមនុស្សម្នាក់មកផ្ញើការស្រលាញ់លើគេឲ តែម្នាក់នេះ ព្រមជឿ ព្រមស្ដាប់ ព្រមយកចិត្តទុកដាក់ ព្រមមើលថែ ព្រមស្រលាញ់ មនុស្សស្រីម្នាក់នេះដោយគ្មានហេតុផល នេះជាចំលើយ logic បំផុតគឺ ស្រលាញ់គឺជាការទុកចិត្ត»៕