ទោះលោកតាមានវ័យដល់ទៅជិត ៨០ ឆ្នាំហើយក៏ដោយ តែលោកតានៅតែខិតខំរកប្រាក់ចិញ្ចឹមជីវិតដោយមិនលើកដៃសុំទានឡើយ

ប្រហែលមុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយករណីលោកតាចំណាស់ម្នាក់អាយុជិត៨០ឆ្នាំ រករបរលក់ដូងដើម្បីចិញ្ចឹមក្រពះ។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា តាំង គីមឡេង ដែលបានបង្ហោះឲ្យដឹងថា «ជួយទិញលោកតាផងណាបងៗ​ លោកតាអាយុជិត៨០ឆ្នាំហេីយ ឃេីញលោកតាទ្រាំចិត្តមិនបានជួយទិញ លោកតា២៣ផ្លែទាំងអស់ឆាប់លោកតាបានទៅផ្ទះ»។

គេសង្កេតឃើញថាមហាជនជាច្រើនបានកោតសរសើរនូវយុវជនរូបនេះដែលមានចិត្តសប្បុរសល្អជ្រះថ្លា ជាពិសេសគឺយល់ដឹងពីសុខទុក្ខមនុស្សចាស់ជរា។ យ៉ាងណាមិញប្រសិនបើប្អូនរាល់គ្នាបានជួបលោកតាលក់ដូងរូបនេះ សូមមេត្តាជួយទិញគាត់ផងដើម្បីគាត់ឆាប់បានទៅផ្ទះ សង្ឃឹមថាលោកតានឹងមានសុខភាពរឹងមាំ និងជួបមនុស្សមានចិត្តសប្បុរសជួយទិញច្រើនៗ៕