ស្អាតណាស់! អ្នកច្នៃម៉ូតដ៏ល្បីល្បាញ រំដួលលិចទឹកច្នៃរ៉ូបចេញពីស្លឹកចេក មិនសរសើរមិនបាន

រំដួលលិចទឹក អ្នកផាត់មុខ និងជាអ្នកច្នៃម៉ូដល្បីឈ្មោះមួយរូបប្រចាំបណ្តាញសង្គម ជាពិសេសលើការច្នៃម៉ូដចេញពីបន្លែផ្លែឈើ និងធនធានដែលមានស្រាប់នៅក្នុងប្រទេសយើង។ មុននេះបន្តិចតារាច្នៃម៉ូដរូបនេះបានបង្ហោះរូបភាពដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងជាមួយឈុតថ្មីប្លែកដែលច្នៃចេញពីដើមចេកយ៉ាងស្រស់ស្អាត។ ឈុតថ្មីមួយនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកើតក្តីងឿងឆ្ងល់ដល់មហាជនជាខ្លាំង ព្រោះតែមិនដឹងថាតើរ៉ូបស្លឹកចេកនេះច្នៃសម្រាប់កម្មវិធីអ្វីនោះឡើយ។

តាមពិតទៅ រ៉ូបស្លឹកចេកមួយនេះគឺ ច្នៃសំរាប់ថតក្នុងការបើកកម្មវិធី កំពូលអ្នកបង្ហាញម៉ូដជំនាន់ថ្មី រៀបចំកម្មវិធីដោយ រំដួលលិចទឹក និងលោក សំ ប៊ុនធឿន មួយទៀតគឺសំរាប់កម្មវិធី មហោស្រពសិល្បៈនិងបរិស្ថានលើកទី២ នៅឯខេត្តកំពង់ធំ។ សង្ឃឹមថាឈុតដែលច្នៃចេញពីស្នាដៃកូនខ្មែរ ដោយយកដើមចេកមកច្នៃជារ៉ូបប្រើប្រាស់ទាំងស្លឹកចេក ត្រយ៉ូងចេក និងផ្លែចេកនេះ គឺទទួលបានការគាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា៕