យុវជនក្លាហាន២ រូបជិះដេញតាមក្បួនរថយន្តរបស់គណះប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនភ្លាមៗតែម្តង

យុវជន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយជិះម៉ូតូក្នុងល្បឿនលឿនដេញតាមក្បូនគណះប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ លោកស្រី អោង សានស៊ូជី ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីព្រឹក។

ខណៈដែលក្បួនគណប្រតិភូ ជាន់ខ្ពស់នៃសាធារណះរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អោង សានស៊ូជី បានមកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវព្រះនរោត្តម កែងផ្លូវ១៧២ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ មានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ ដេញតាមពីក្រោយក្បូនក្នុងល្បឿនលឿន ត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លូនសាកសួរនិងធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។ ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕