ឆ្លងចរន្តអគ្គីសនី ឆេះរថយន្ដ ២គ្រឿងទាំងព្រឹក នៅក្រុងព្រះសីហនុ!

(ព្រះសីហនុ)៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅម៉ោងប្រមាណ ៦ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីឆេះបង្គោលភ្លើងអគ្គីសនីមួយកន្លែង មានទីតាំងនៅជិតព្រះរាជដំណាក់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ អគ្គីភ័យនេះ បានបណ្តាលឲ្យប្រព័ន្ធអគ្គីសនី នៅចំណុចនោះត្រូវកាត់ផ្តាច់ និងមានរថយន្តស្តារុិចចំនួន ២គ្រឿង ដែលចតនៅក្បែរនោះបានឆេះខូចខាតទាំងស្រុង។

បច្ចុប្បន្ននេះ អង្គភាពអគ្គីសនីខេត្តព្រះសីហនុ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីជាបណ្តោះអាសន្ន នៅបន្ទប់ភ្លេីង PMT333 និងSx35 ដើម្បីឲ្យក្រុមការងារពន្លត់អគ្គីភ័យ ធើ្វការពន្លត់ភ្លេីងដែលឆេះខ្សែកាបអុីនធឺណេតរាលដាលដល់ខ្សែបណ្តាញតង់ស្យុងទាប (LV) បណ្តាលឲ្យដាច់ចរន្តអគ្គីសនី នៅទីតាំងមួយចំនួនស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហើយថា ចរន្តអគ្គីសនី ដែលបានកាត់ផ្តាច់នេះ នឹងដំណើរការវិញក្រោយអ្នកបច្ចេកទេសជួសជុលរួច៕ ផ្តល់សិទ្ធិដោយ៖ Freshnews