នេះបានគេហៅថាវីរៈបុរស! បុរសម្នាក់ហ៊ានរត់ចូលភ្លើងរហូតខ្លោចខ្លួន ដើម្បីជួយក្មេងស្រីដែលជាប់ក្នុងឡានដែលកំពុងឆេះ

ប្រហែលមុននេះបន្តិចផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម នូវករណីបុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណព្រោះតែបានជួយក្មេងស្រីមួយរូបគេចចេញពីការផ្ទុះហ្គាសឆេះឡាន។ វីរៈបុរសក្នុងជីវិតពិតដែលសុខចិត្តពលីខ្លួនរូបនេះទទួលបានការកោតសរសើរ និងក្តីអាណិតជាខ្លាំង ក្រោយពេលដែលបានឃើញសភាពរបស់លោកត្រូវឆេះខ្ទេចខ្ទីខ្លួនប្រាណព្រមទាំងមុខមាត់ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

តាមរយៈប្រភពគណនីដែលមានឈ្មោះថា Meng Leakna បានបង្ហោះឲ្យដឹងថា «សូមមិត្តៗអនុមោទនាបុណ្យ! ព្រឹកមិញខ្ញុំករុណា ព្រមទាំងមិត្តៗធម៌ពេទ្យពពីរ បានទៅសួរសុខទុក្ខ បងប្រុស ឃុត សំណាង អាយុ៥៣ឆ្នាំ នៅភូមិ កំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ឥលូវបងកំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យ ពពីរ ក្រុងបាត់ដំបង។ បងប្រុសគ្រោះថ្នាក់ដោយសារជួយសង្រ្គោះក្មេងស្រីអោយ រួចផុតពីការផ្ទុះហ្គាសឆេះឡាន នៅតាខ្មៅ បណ្តាលអោយគាត់ត្រូវឆេះភ្លើងពេញខ្លួនស្ទើរបាត់បង់ជីវិត។

បងប្រុសជាមនុស្សដ៏អស្ចារ្យហ៊ានលះបង់ជីវិតខ្លួនឯងដើម្បី ជួយក្មេងស្រីម្នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ ស្ទើតែរកគ្មានទេក្នុងលោកនេះ មនុស្សល្អ ចិត្តបុណ្យដូចគាត់។ ខ្ញុំពិតជាអាណិតគាត់ណាស់តែខ្ញុំមិនអាចចែករំលែកសេចក្តីឈឺចាប់ដែលគាត់កំពុងឈឺផ្សាបានទេ ខ្ញុំមានទឹកចិត្តតិចតួច
ចែករំលែកសេចក្តីល្អជូនដល់បងប្រុស និងសូមបួងសួងឱ្យទេវតាឆ្នាំថ្មីជួយថែរក្សាបងឱ្យជាសះស្បើយឆាប់ៗ និងបានជាបច្ច័យរួចផុតចាកទុក្ខ។ ០១.៥.២០១៩ សូមមិត្តៗសម្លាញ់ ទាំងអស់ក្នុង ក្រៅប្រទេសសូមមេត្តាជួយបងប្រុសតាមកម្លាំងសទ្ធាផងចុះ។ ខាងក្រោមនេះលេខបងប្រុសផ្ទាល់ ០៨៦ ៩៨ ៤៦ ៨៦/០៩២ ៨៧ ០៩ ២៥ នេះលេខខ្ញុំករុណា ០៩២ ៩០ ៧៨ ១៩/០៩៣ ៦៩ ៦៩ ៤៦»៕