ប្អូនស្រី រចនា ដែលត្រូវភ្លើងឆេះមុខ និងចោះបំពង់ករដើម្បីដកដង្ហើម បានទទួលការវះកាត់ហើយ

កាលពីថ្មីៗនេះផ្ទុះការអាណិតអាសូរពេញបណ្តាញសង្គម ករណីនាងតូច រចនា រលាកភ្លើងបណ្តាលឲ្យឆេះមុខត្រូវចោះបំពង់កដើម្បីដកដង្ហើម។ ករណីក្មេងស្រីដ៏គួរឲ្យអាណិតរូបនេះបានធ្វើឲ្យមហាជនក្រៀមក្រំ អាណិត និងភ្ញាក់ផ្អើលជាខ្លាំងដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។

មុននេះបន្តិចតាមរយៈគណនីរបស់ស្រីស្អាត Ah Ry Nuon បានបង្ហោះឲ្យដឹងថាពេលនេះនាងតូច រចនា បានទទួលការវះកាត់រួចរាល់ហើយ។ ដោយគណនីខាងលើបានសរសេររៀបរាប់ថា «វះកាត់រួចហេីយតែរចនាពិបាកក្នុងខ្លួនហេីយឃ្លានណាស់ មេីលទៅ រចនា គ្នាទ្រាំខ្លាំងណាស់ ចុះទំរាំយេីងធំៗអស់ហេីយជួបបញ្ហាមិចក៏មិនចេះទ្រាំ?»៕