ពាក្យមួយឃ្លានេះហើយ ដែលក្រសួងព័ត៌មានស្នើរអោយដាក់ ជាសារព្រមាននៅលើកំប៉ុងស្រាបៀរ

យោងតាមលិខិតរបស់ក្រសួងព័ត៌មានចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានស្នើសុំដាក់សារព្រមានលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹងទាំងអស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ និងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយតម្រូវឲ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹងនៅក្នុងស្រុកទាំងអស់ដាក់សារព្រមាននៅលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹង “ពិសាគ្រឿងស្រវឹងសូមកុំបើកបរ” ដែលជួយពញ្ញាក់អារម្មណ៍អ្នកសេពគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ជៀសវាងការទទួលទានហួសប្រមាណធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងបង្កគ្រោះថ្នាក់ចរាចរណ៍៕

ផ្តល់សិទ្ធិដោយ៖ KhmerNote