គំរូល្អ! កម្លាំងនគរបាលក្រុងសៀមរាបនាំគ្នាបោសសម្អាត ប្រមូលសំរាមដែលបងប្អូនបោះចោលគ្មានសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវទៅ ប្រាសាទ អង្គរវត្ត

បញ្ហាសំរាម និងបរិស្ថានហាក់ជាបញ្ហាមួយដែលគួរយកចិត្តទុកដាក់ ព្រោះប្រទេសយើងគឹជាប្រទេសទេសចរណ៍ដូចនេះហើយអនាម័យ និងសណ្តាប់ធ្នាប់គឺជារឿងសំខាន់។ ជាក់ស្តែងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នេះ តាមរយៈទំព័ររបស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានបង្ហោះឲ្យដឹងថា «តាមដងផ្លូវ​ ឬទីសាធារណៈស្អាត​ គឺស្មើនឹងផ្ទះរបស់យើងស្អាត​! បរិស្ថានក្រុងយើងស្អាត​ គឺស្មើនឹងយើងស្អាតទាំងអស់គ្នា។

នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩នេះ ក្នុងអំឡុងពេល ចុះគោលដៅ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងដែនសមត្ថកិច្ច ទទួលខុសត្រូវ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃ អធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការ ណែនាំ ពីលោក វរសេនីយ៍ឯក ណុប សារ៉ាក់ បានរួមគ្នា ធ្វើការបោសសម្អាត ប្រមូលសំរាម ដែល បងប្អូនប្រជាពលរដ្ឋ យកបោះចោល ដោយគ្មានភាពទទួលខុសត្រូវ នៅចំណុចផ្លូវកែ តាមបណ្តោយផ្លូវ ទៅ ប្រាសាទអង្គរវត្ត។

រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បី ក្នុងក្រុងសៀមរាបយើង មានភាពស្រស់ស្អាត និង បរិស្ថានល្អ»។ មហាជនជាច្រើនបានខំមិន និងចែករំលែកលើកកោតសរសើរនូវទង្វើដែលបងៗទាំងអស់បានធ្វើ ជាពិសេសគឺជាគំរូល្អដល់អ្នកឯទៀតដែលគួរយកគំរូតាម៕

ផ្តល់សិទ្ធិដោយ៖ Khmer Note