ម៉ម សុម៉ាលី ខឹងចិត្តខ្លាំង ព្រោះតែជិវិតអ្នកចំការស្ថិតនៅលើមាត់ឈ្មួញកណ្តាលឲ្យតម្លៃថោក ស្រេចតែនៅលើមាត់

ថ្មីៗនេះអ្នកស្រី ម៉ម សុម៉ាលី​ ស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី​ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមដែលនិយាយទាក់ទងពីជីវិតអ្នកចំការ ដែលជីវិតត្រូវពឹងផ្អែកលើឈ្មួញកណ្តាល តម្លៃស្រេចនៅលើមាត់។ អ្នកស្រីបានសរសេររ៉ាយរ៉ាប់ថា «ហេតុអ្វីជីវិតអ្នកចំការស្ថិតនៅលេីមាត់ឈ្មួញកណ្តាលទៅវិញ? អ្នកចំការធ្វេីការកណ្តាលថ្ងៃ ពីព្រលឹម ទល់ព្រលប់ ថ្ងៃច័ន្ទរហូតច័ន្ទវិញ អ្នកចំការខ្លះត្រូវចងការលុយ មកធ្វេីចំការ ត្រូវថែទាំដោយចិត្តអំណត់។

ចុងក្រោយតំលៃលក់ស្ថិតនៅលេីឈ្មួញកណ្តាលទៅវិញ អ្នកធ្វេីចំការយូរៗទៅជំពាក់គេ រហូតដល់លក់ចំការហេីយនៅសងថ្លៃការប្រាក់មិនគ្រប់ផង។ ដេីម្បីតែផលចំណេញសំរាប់ខ្លួនឯងសុខចិត្តច្របាច់ ក អ្នកចំការអោយរត់ធ្វេីចំណាកស្រុក។ ម្ចាស់ចំការម្នាក់ប្រាប់ខ្ញុំថា ជួយទិញ តាង៉ែន បងផងព្រោះឈ្មួញអោយថ្លៃតែមួយគីឡូ ២០០០ រៀលទេ បងឈឹចិត្តណាស់ បេីមិនលក់ បងបានលុយណា សងគេទៅ។ តែបេីលក់ថោកពេក ខឹងចិត្តពេកក្រៃ នាងខ្ញុំនិយាយជាមួយ Ah Ry Nuon ហេីយក៏សូមអោយបងប្អូនដែលមានជំនាញ តោះយេីងជួយគ្នា ជួយពួកគាត់ លក់តាង៉ែន អោយគាត់ បានទេ? បងប្អូនគាំទ្រទេ បេីពួកយេីងជួយលក់គាត់ ដេីម្បីកុំអោយឈ្មួញកណ្តាលធ្វេីបាបពួកគាត់ នាងខ្ញុំ នឹងទទួលគ្រប់ការកុម្ម៉ង់ លក់រាយ និង ដុំបន្ត ខ្ញុំមិនចង់ឃេីញរឿង អយុត្តិធម៌កេីតឡេីងទេ»៕

ផ្តល់សិទ្ធិដោយ៖ Khmer Note