BREAKING NEWS: នាយឧត្តមសេនីយ៍ នេត សាវឿន ចេញបញ្ជាឲ្យបញ្ជូនបុគ្គល ឌួង ណាគ្រី ដែលបាញ់ប៉ងសម្លាប់ជនរងគ្រោះ ទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យចាប់បញ្ជូន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឌួង ណាគ្រី ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នៅពេលនេះខ្ញុំបានបញ្ជាឲ្យនាំខ្លួន ឌួង ណាគ្រី ទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ហើយនៅបន្ដិចទៀតនេះ»។

ចំណាត់ការរបស់អគ្គស្នងការនគរបាលជាតិ នឹងទទួលបានការសាទរយ៉ាងខ្លាំងពីមហាជន ជាពិសេសផ្ដល់យុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ ដែលរងការបាញ់ប៉ងសម្លាប់ទាំងពីរនាក់ប្ដីប្រពន្ធ៕ ផ្តល់សិទ្ធិដោយ៖ Freshnews