មនុស្សបែបនេះសល់ប៉ុន្មាននាក់ទៀត? ផ្ទុះសង្គ្រាមពាក្យសម្តីតាមរយៈខំមិនរវាងលោក តាន់ គីមសួរ និងបុរសម្នាក់ដែលបានរិះគន់ជេរដៀលប្រមាថរឿងលោកធ្វើបេសកកម្មដាំកូនឈើ

ថ្មីៗនេះតារាវីដេអូសាកចិត្តលោក តាន់ គឹមសួរ បានធ្វើឲ្យមហាជនស្ងប់ស្ងែង និងកោតសរសើរជាខ្លាំងដោយបានប្រកាសបំពេញបេសកកម្មដាំកូនឈើដើម្បីព្យាបាលផែនដី។ បេសកកម្មដាំកូនឈើមួយនេះហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនមហាជនទូទាំងប្រទេស ក្នុងនោះក៏មានតារាប្រុសស្រីល្បីឈ្មោះជាច្រើនដែលនឹងចូលរួមផងដែរដូចជាអ្នកនាង ខាត់ សុឃីម លោក យ៉ែម សំអូន និងលោក ប៉ែន ចំរ៉ុងជាដើម។

យ៉ាងណាមិញស្រាប់តែមានបុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Lang Tai បែរជាខំមិនរិះគន់វាយប្រហារដោយប្រើពាក្យធ្ងន់មកកាន់លោក តាន់ គឹមសួរ ទៅវិញ ដែលនេះជាហេតុនាំឲ្យមានជម្លោះពាក្យសម្តីរវាងគ្នានិងគ្នា តាមរយៈខំមិនផ្អើលអស់បងប្អូនមហាជន។ លោក តាន់ គឹមសួរ ក៏បានបង្ហោះសារទាំងអារម្មណ៍ក្តៅក្រហាយទៅកាន់គាត់វិញផងដែរថា «មានមនុស្សខ្មែរដូចលោកនេះប៉ុន្មាននាក់ទៀត? ផុសលេង ពិចារណាលេង។ សំបូរអាចឹង បានមិនសូវមានយុវជនចូលរួមការងារសង្គមសោះ»៕

ផ្តល់សិទ្ធិដោយ៖ Khmer Note