បេនី យ៉ាំង បង្ហាញផ្ទះវីឡា រថយន្តទំនើប និងហាង២កន្លែងផ្សេងគ្នា ដែលជាញើសឈាមរបស់ខ្លួន

តារាសម្តែងល្បីឈ្មោះ បេនី យុាំង ដែលមានឈ្មោះដើម លី សុគន្ធារី កញ្ញាត្រូវបានមហាជនជាច្រើនកោតសរសើរ ស្រលាញ់គាំទ្រដោយសារតែតារាស្រីរូបនេះមានភាពស្រស់ស្អាត មានរាងខ្ពស់ស្រឡូន និងមានទេពកោសល្យ តែងតែលេចមុខនៅក្នុងការសម្តែង MV បទចម្រៀងល្បីៗ។

យ៉ាងណាមិញអស់រយៈពេលជាច្រើនឆ្នាំក្រោយពីស្ងប់ស្ងាត់ជាមួយនឹងវិស័យសិល្បៈ មមាញឹកជាមួយនឹងការរកស៊ីនោះ ថ្មីៗនេះ បេនី យុាំង បានបង្ហាញនូវភាពហ៊ឺហា ពោលគឺផ្ទះវីឡា រថយន្តទំនើប និងហាងលក់គ្រឿងសម្អាង ព្រមទាំងភោជនីយដ្ឋាន ដែលជាកម្លាំងញើសឈាមដែលតារាស្រីរូបនេះខិតខំដោយខ្លួនឯង។ ជាក់ស្តែងណាស់ បេនី យុាំង បានបង្ហោះរូបភាពព្រមទាំងបានសរសេរសារយ៉ាងខ្លីថា៖ “គ្មានអ្វីដែលសប្បាយចិត្តជាងស្គាល់ខ្លួនឯងជាអ្នកណា អ្វីខ្លួនធ្វើជារបស់ពិតនៃខ្លួន ខ្លួនឯងជួយខ្លួនឯង មិនពឹងអ្វីពីអ្នកណាឯករាជ្យខ្ញុំ”៕

ផ្តល់សិទ្ធិដោយ៖ Khmer Note