មិនខ្វល់រឿងខ្សឹបខ្សៀវ! សុទ្ធ បញ្ចកា អតីតភរិយាម្ចាស់ផលិតកម្ម LD បង្អួតសារផ្អែមល្ហែមដែល អែតវីន មើលថែយកចិត្តទុកដាក់ចំពោះខ្លួន និងហៅខ្លួនឯងថា “ប្តី” ពេញមាត់

ថ្មីៗនេះ ផ្ទុះរឿងខ្សឹបខ្សៀវពេញបណ្តាញសង្គមដោយអតីតភរិយាម្ចាស់ផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា ហាក់ស្និទ្ធស្នាលប្លែកជាមួយលោក អែតវីន ដែលធ្វើឲ្យប្រិយមិត្តជាច្រើនសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា។ តាមរយៈការសង្កេតសកម្មស្និទ្ធស្នាលដែលអ្នកទាំងពីរមានចំពោះគ្នា និងការបង្ហាញមុខទៅណាមកណាទាំងគូហាក់ដូចជាគូស្នេហ៍និងគ្នានោះ ហាក់រឹតតែធ្វើឲ្យប្រិយមិត្តជាច្រើនមានមន្ទិលសង្ស័យ។

ជាក់ស្តែងមុននេះបន្តិចអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះសារផ្អែមល្ហែមដែលអាចធ្វើឲ្យប្រិយមិត្តលើសជាតិស្ករបានដោយតារាសម្តែងប្រុសលោក អែតវីន បានថែទាំអ្នកនាងយ់ាងយកចិត្តទុកដាក់ដោយហៅខ្លួនឯងថាជា ប្តី ទៀតផង។ អ្នកនាង សុទ្ធ បញ្ចកា ក៏បានភ្ចាប់ជាមួយសារនៅលើបណ្តាញសង្គមផងដែរថា «ស្អប់ម្នាក់នឹងណាស់​ អាឈ្លោះបុិនណាក៏មិនភ្លេចរឿងបំផ្លាញសម្រស់ខ្ញុំដែរ! យប់មិញអាទេីបមកដល់ផ្ទះមិនទាន់ស្រួលបួលផង​ ឆាតសួររឿងហូបចុកបាត់!!! មុខនឹងមិនស្រួលអង្គុយមុខផ្ទះចាំគេហេីយ មេីល​ story គេដឹងគេអត់អីញ៉ាំម៉ង! ចាញ់គេរហូតចឹងទៅ​ យេីងនៅយកកម្មគ្នាបានយូរ»។

ផ្អែមបែបនេះហាក់រឹតតែធ្វើឲ្យការសង្ស័យ និងប៉ាន់ស្មានរបស់ប្រិយមិត្តកាន់តែលេចរូបរាងច្បាស់ឡើង។ យ៉ាងណាមិញគេសង្កេតឃើញថាមានការគាំទ្រជាច្រើនចំពោះអ្នកទាំងពីរ ដោយភាគច្រើនយល់ថាសក្តិសមគ្នាខ្លាំង សង្ឃឹមថាអ្នកទាំងពីរនឹងធ្វើការបកស្រាយឆាប់ៗនេះទៅចុះ៕

ផ្តល់សិទ្ធិដោយ៖ Khmer Note