ទម្លាប់ចុចលេង និងមើលទូរស័ព្ទជ្រុលហួសហេតុធ្វើឲ្យក្មេងម្នាក់ម៉្ញូបភ្នែកដល់ទៅ ៦៥០ ដឺក្រេ

តៃវ៉ាន់៖ ការសំលឹងមើលអេក្រង់ទូរស័ព្ទច្រើនហួសកម្រិតពិតជាអាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែក ហើយទំហំនៃគ្រោះថ្នាក់អាចធ្ងន់ឬស្រាលអាស្រ័យទៅតាមបុគ្គលផ្សេងៗគ្នា។ តួយ៉ាងក្មេងប្រុសម្នាក់នេះទើបតែមានអាយុ ៤ ឆ្នាំ សោះស្រាប់តែមានបញ្ហាម្ញ៉ូបភ្នែករហូតដល់ទៅ ៦៥០ ដឺក្រេបាត់ទៅហើយ ព្រោះតែគេមានទម្លាប់ចុចលេង និងមើលវីដេអូផ្សេងៗតាមទូរស័ព្ទដៃអស់រយៈពេលជាយូមកហើយ។

តាមការចុះផ្សាយរបស់ WORLDOFBUZZ បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះរូបនេះរស់នៅក្នុងប្រទេសតៃវ៉ាន់ និងរស់នៅក្នុងគ្រួសារមួយដែលមានម្តាយឪពុកជាមនុស្សរវល់នឹងការងារខ្លាំងគ្មានពេលមើលថែ និងកំដរកូនបានច្រើននោះទេ។ ព្រោះហេតុផលនេះហើយ ទើបជាទូទៅកុមាររងគ្រោះត្រូវបានគេទុកឲ្យចុចលេង និងមើលវីដេអូផ្សេងៗតាមទូរស័ព្ទដៃតែម្នាក់ឯងជាច្រើនម៉ោងក្នុងមួយថ្ងៃ។ រហូតមកទល់នឹងពេលនេះស្រាប់ភ្នែករបស់គេមានបញ្ហាម៉្ញូបរហូតដល់៦៥០ ដឺក្រេ ហើយវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យក្រុងតៃវ៉ាន់បានអះអាងថា ទម្លាប់នៃការមើលទូរស័ព្ទជ្រុលហួសហេតុនេះហើយ ដែលជំរុញឲ្យកុមារមានបញ្ហាដូចនេះ៕

ផ្តល់សិទ្ធិដោយ៖ Khmer Note