សម្តេចតេជោ ហ៊ុន សែន ហាត់ប្រាណតាមទីសាធារណៈ និងជួបជជែកជាមួយប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្លាស់ប្តូរការហាត់ប្រាណរបស់ខ្លួនទៀតហើយ ដោយមិនហាត់ដោយដើរម៉ាស៊ីន ឬដើរក្នុងបរិវេណគេហដ្ឋាននោះឡើយ គឺបានដើរចេញមកដើរហាត់ប្រាណតាមផ្លូវទីសាធារណៈក្បែរគេហដ្ឋានវិញម្តង។

ទន្ទឹមនឹងការដើរហាត់ប្រាណនៅតាមដងផ្លូវសាធារណៈសម្តេចតេជោ ហ៊ុន សែន ក៏បានជួបជជែក និងអនុញ្ញាតឱ្យប្រជាពលរដ្ឋបានថតរូបទុកជាអនុស្សាវរីយ៍យ៉ាងស្និទ្ធស្នាល។

តាមរយៈសកម្មភាពនេះ បានបង្ហាញឱ្យឃើញពីសាមញ្ញភាពរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាពិសេសគុណតម្លៃនៃសុខសន្តិភាព និងគុណធម៌នៃការដឹកនាំរបស់មេដឹកនាំរូបនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែងគោរពស្រឡាញ់ ធ្វើឱ្យនាយករដ្ឋមន្ត្រីចេញទៅគ្រប់ទីកន្លែងដោយមិនមានបារម្ភពីបញ្ហាសុខសុ​វត្ថិភាពនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ Freshnews