G-Devith ដាក់មួយឃ្លា ក្រោយឃើញរូបអាចារ្យធំ ទៅជាបែបនេះ

សង្គ្រាមពាក្យសំដីរវាងតារាចម្រៀង G-Devith និងអាចារ្យធំ បានធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ខណៈដែលអ្នកទាំង២ធ្លាប់មានសង្គ្រាមពាក្យសំដីបែបនេះជាច្រើនលើកច្រើនសារ រហូតមានពេលខ្លះ អាចារ្យធំ ជេរតិះដៀលដល់ឪពុកម្តាយលោក G-Devith ថែមទៀតផង។ កាលពីចុងខែមេសា ឆ្នាំ២០១៩ កន្លងទៅ លោក G-devith ក៏ធ្លាប់បាន Live វិដេអូនិយាយចំៗថា ឲ្យអាចារ្យធំកាងវប្បធម៌ និងយកវប្បធម៌មកធ្វើ Business ហើយលោក G-devith បានបន្តថាលោកលែងទ្រាំទៀតហើយ ហើយលោកថាវាល្មមដល់ពេលហើយ ដែលត្រូវតតាំងជាមួយនឹងអាចារ្យធំ។

ហើយថ្មីៗនេះដែរ លោក G-Devith បានប្រទះឃើញរូបថតជាច្រើនសន្លឹករបស់ អាចារ្យធំ តាមរយៈការបង្ហោះពីសំណាក់លោក តាន់ គីមសួរ ធ្វើអោយលោក G-Devith បង្ហោះសារមួយឃ្លាថា “ស្រមៃថារូបភាពនេះជាខ្ញុំ មិនដឹងគេលើកទ័ព យ៉ាងណាទេ” ដែលវាស្តែងបញ្ជាក់អោយឃើញថា លោក G-Devith ហាក់ចង់និយាយថាលោករូបត្រូវបានគេអង្គុយតែចាប់កំហុស៕

ផ្តល់សិទ្ធិដោយ៖ Khmer Note