នេះជាវីដេអូសម្តែងចុងក្រោយ ព្រមជាមួយនឹងមូលហេតុដែលឲ្យបណ្តាលចិត្ត នាយតាក់ស៊ី លាចាកពិភពសិល្បៈព្រមទាំងប្រពន្ធកូនទៅសាងផ្នួស

កាលពីថ្មីៗនេះតារាកំប្លែងជើងចាស់ នាយតាក់ស៊ី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានសម្រេចចាកចោលវិថីសិល្បៈ និងក្រុមគ្រួសារដើម្បីដើរតាមកន្លងព្រះពុទ្ធសាសនាដោយការសាងផ្នួស។ មកទល់ពេលនេះមានប្រិយមិត្តជាច្រើនហាក់នៅសង្ស័យមិនទាន់អស់ចិត្តជុំវិញបញ្ហាដែលរូបលោកសម្រេចចិត្តបែបនេះ ព្រោះមនុស្សដែលប៉ះពាល់ផ្លូវចិត្តខ្លាំងនោះគឺនាងភីម ដែលជាភរិយាតែម្តង។

យ៉ាងណាមិញម្តងហើយម្តងទៀត ទោះមានការបញ្ចុះបញ្ចូលឲ្យលោកគិតសារជាថ្មី និងសម្រេចចិត្តម្តងទៀតជាច្រើនដងក្តីក៏ នាយតាក់ស៊ី ហាក់មិនបោះបង់ជំហរមួយនេះចោលដែលដោយលោកបានសម្រេចច្បាស់លាស់ហើយ។ មុននេះបន្តិចលោកបានចូលសម្តែងជាលើកចុងក្រោយ រួចក៏បានផ្តល់បទសម្ភាសន៍ និងរ៉ាយរ៉ាប់ប្រាប់ពីដំណើរដើមទងនៃមូលហេតុដែលបណ្តាលឲ្យលោកសម្រេចសាងផ្នួសជារៀងរហូតបែបនេះផងដែរ ដោយក្នុងនោះលោកបានបញ្ជាក់ថាលោកបានគិតអស់រយៈពេលជាងមួយឆ្នាំមកហើយ តាំងពីឆ្នាំមុនមកម្ល៉េះ។ រឿងនេះកើតឡើងក្រោយពេលដែលលោកបានទៅភ្នំគូលែន និងស្តាប់ព្រះធម៌យល់ដឹងពីសាសនា ដែលជាហេតុបណ្តាលចិត្ត និងនិស្ស័យដែលរូបលោកមានទៅនឹងព្រះធម៌។ ចង់ដឹងជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ Khmer Note