អាណិតគាត់ណាស់! កើតមកខ្វិនពិការ នៅក្នុងគ្រួសារក្រីក្រសុំដីវត្តស្នាក់អាស្រ័យ មានឪពុកម្តាយជរា កំពុងខ្វះខាតតែនៅតស៊ូមិនចុះចាញ់នឹងជីវិត

មុននេះបន្តិចផ្ទុះក្តីអាណិតអាសូរ និងការចែករំលែកពេញបណ្តាញសង្គមនៃករណីបុរសពិការមួយរូបដែលកើតមកខ្វិន នៅក្នុងគ្រួសារក្រីក្រវេទនា សុំដីវត្តស្នាក់អាស្រ័យ។ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា ចាន់ដា ម៉េត បានសរសេរររៀបរាប់នៅក្នុងបណ្តាញសង្គមឲ្យដឹងថា «កេីតក្នុងត្រកូលអ្នកក្រខ្សត់ ហេីយពិការទៀត។

ខ្វិនពីកំណេីតតែនៅតែតស៊ូក្នុងឆាកជីវិត ហេីយម្ដាយ ឪពុកក៏ចាស់ជរា ស្នាក់នៅដោយសុំដីវត្តស្នាក់អាស្រ័យ។ បេីបងប្អូនចង់ជួយ គាត់នៅខាងកេីតវត្តក្ដីទទឹម ភូមិថ្កូវ ឃុំជេីងគួន ស្រុកសំរោង ខេត្តតាកែវ សូមបងប្អូនជួយស៊ែរ បន្តផង។ បេីបងប្អូនចង់ជួយគាត់សូមទំនាក់ទំនងតាមលេខទូរស័ព្ទ​​០៩៦​ ៦៩ ៥៤ ០៧៩/០៨៦ ៦៣ ៥៣ ៤៤/០៩៧ ៨៧ ៦០០ ៩០ ឬក៏អាចមកដល់ផ្ទះរបស់គាត់ផ្ទាល់»៕

ផ្តល់សិទ្ធិដោយ៖ Khmer Note