ទឹកចិត្តម្តាយ! ស្រី្តម្នាក់មិនដាច់ចិត្តឲ្យកូនទៅគេចិញ្ចឹម សុខចិត្តសុំទានដើម្បីជីវិតទាំងខ្លួននៅសរសៃខ្ចី

កាលពីថ្មីៗនេះមានករណីស្ត្រីម្នាក់ទើបសម្រាលកូនភ្លោះ គ្មានលទ្ធភាពប្រកបរបរសុំទានគេដើម្បីចិញ្ចឹមកូន ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម។ តាមរយៈប្រភពទំព័រ Global UP បានឲ្យដឹងថា «ស្រក់ទឹកភ្នែកទាំងព្រឹកនេះមកផ្សារបានជួបបងស្រីម្នាក់ដែលទើបសម្រាលបានកូនភ្លោះស្រី២ ដែលត្រូវប្តីរត់ចោលតាំងពីកូននៅក្នុងផ្ទៃ។

គាត់ត្រូវមកលំបាកសុំទានគេទាំងដែលខ្លួនសរសៃខ្ចីទើបសម្រាលកូនមិនបានប៉ុន្មានថ្ងៃផង ព្រោះតែការខ្វះភាពទទួលខុសត្រូវពីប្តីទើបត្រូវមករកលុយដើម្បីចិញ្ចឹមកូន។ ខ្ញុំគ្មានអីច្រើនទេមានតែទឹកចិត្តបន្តិចបន្តួចសម្រាប់បងប៉ុណ្ណោះ ហើយក៏សុំផ្តាំដល់បុរសគ្រប់គ្នាបើខ្លួនឯងគ្មានសមត្ថភាពធ្វើជាបង្គោលដ៏រឹងមាំសម្រាប់កូនស្រីគេទេកុំយកគេមកលេងសើច។

ព្រោះម្តាយអ្នកក៏ជាស្រីហើយបាបវាមានពិតមែន ប្រពន្ធកូនអ្នកពិបាកនៅពេលនេះវានឹងធ្លាក់ទៅលើអ្នករាប់ពាន់ដង ហើយក៏សុំសរសើរដល់ចិត្តបងស្រីដែលសុខចិត្តលំបាកក៏មិនព្រមអោយកូនទៅគេចិញ្ចឹម (បេះដូងជាម្តាយ) ព្រោះមានសប្បុរសជនខ្លះស្នើសុំកូនទៅចិញ្ចឹមហើយព្រមជួយជាថវិកាខ្លះដើម្បីអោយបងស្រីសាងជីវិតថ្មី តែគាត់សុខចិត្តលំបាកក៏មិនព្រមបោះបង់កូនដែរ។ បងប្អូនអាចជួយដូចជាថវិកា ឬជាសម្ភារៈផ្សេងៗសម្រាប់កូនគាត់បានតាមរយៈលេខទូរស័ព្ទរបស់គាត់ផ្ទាល់នេះ ០៦៦ ៥៣ ៥១ ៣១»៕

ផ្តល់សិទ្ធិដោយ៖ Khmer Note