ជុំជើងគ្នានាំគ្នាលេងល្បែង ប៉ូលិសក្របួចបានទាំងអស់ ទាំងអ្នកលេង ទាំងអ្នកឈរមើល

ខេត្តកណ្តាល៖ បង្ក្រាបល្បែងស៊ីសងខុសច្បាប់(លេងបៀសុីគូថៃ) មិនរាងចាល កេីតហេតុនៅថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកសក័ ពស២៥៦២ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទីនៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំនៅ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំ បញ្ជាពីលោកអធិការនគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច បានចុះ បង្រា្កបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់(លេងបៀសុីគូថៃ)។

ជនសង្ស័យចំនួន៧នាក់(ឃាត់ខ្លួន) ទី១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល
(ជាម្ចាស់ផ្ទះ) ទី២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូ នៅភូមិចំការថ្លែងឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង) ទី៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (អ្នកឈរមើលផងលេងផង) ទី៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការីនីរោងចក្រ (អ្នកលេង) ទី៥-ឈ្មោះឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មការីនីរោងចក្រ (អ្នកលេង) ទី៦-ឈ្មោះមឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ (អ្នកលេង) និងទី៧-ឈ្មោះភុន ថាវី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ហើយអ្នកទាំងអស់មានទីលំនៅភូមិចំបក់ទន្សាយ ឃុំព្រៃពូច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មាននថា នៅទីតាំងខាងលើមានលេងល្បែងសុីសងខុសច្បាប់ហើយបានចុះទៅដល់ជនសង្ស័យកំពុងតែលេងបៀសុីគូរថៃហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។ តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថាខ្លួនពិតជាអោយគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួន។ ចំពោះករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោងនៅត្រឹមអធិការដ្ឋាន៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល