ភ្ញាក់ផ្អើលខ្លាំងក្រោយប្រទះឃើញ ខ្មោចយន្តហោះមានសញ្ញា អាកាសចរកម្ពុជា ដែលទុកចោលនៅក្នុងអាកាសយានដ្ឋាន ដនមឿង ប្រទេសថៃ

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញថា យន្តហោះដែលមានសញ្ញា អាកាសចរកម្ពុជា ប្រភេទSE-210 Caravell ផលិតនៅបារាំង ត្រូវបានសំចតចោលនៅអាកាសយានដ្ឋាន ដនមឿង ប្រទេសថៃ និងមានការសំណូមពរឲ្យមានការយកមកត្រឡប់មកទឹកដីកម្ពុជាវិញដើម្បីកែច្នៃជាអាហារដ្ឋានទេសចរណ៍។

យោងតាមប្រភពមានឈ្មោះ ពៅ សារី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្មោចយន្តហោះប្រភេទ SE-210 Caravell (ផលិតនៅប្រទេសបារាំង) មានសញ្ញា អាកាសចរកម្ពុជា ដែលបោះបង់ចោលក្នុងអំឡុងសង្រ្គាមស៊ីវិលនៅកម្ពុជា ទសវត្សរ៍ ១៩៧០ ត្រូវបានគេទុកសំចតចោលក្នុងអាកាសយានដ្ឋាន ដនមឿង ប្រទេសថៃ (រូបថតឆ្នាំ ២០១៦) និងរូបកាលពីឆ្នាំ១៩៧៣ ដែលយន្តហោះនេះចុះចតនៅអាកាសយានដ្ឋាន Kaitak នាទីក្រុងហុងកុង។ អ្នកមានធនធាននៅកម្ពុជា គួរទាក់ទងទិញត្រឡប់មកកម្ពុជាយើងវិញ ដើម្បីកែឆ្នៃធ្វើជាអាហារដ្ឋានទេសចរណ៍”៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ផ្តល់សិទ្ធិដោយ៖ Khmer Note