ប្អូនប្រុសរបស់ ដេនី ក្វាន់ បកស្រាយ និងសូមអភ័យទោសចំពោះការប្រើប្រាស់សញ្ញាសក្តិ របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា ដោយអចេតនា

ក្រោយពីរងការរិះគន់ពីសំណាក់មហាជន និងជាពិសេសប្រតិកម្មពីសំណាក់ឯកឧត្តម នុត សវនា អគ្គនាយក​រង នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួងមហាផ្ទៃ ករណីរឿងឈុតអាវរបស់លោក គីម សាន ប្អូនប្រុសតារាសម្តែង ដេនី ក្វាន់ ដែលបានស្លៀកនៅក្នុងពិធីខួបកំណើតកាលពីពេលថ្មីៗនេះ ដោយមានសញ្ញាសក្តិ របស់ស្ថាប័នទំនាក់ទំនងរដ្ឋសភា សម្រាប់ចូលរួមក្នុងព្រះរាជពិធីរបស់ព្រះករុណា។

ក្នុងនោះផងដែល លោក គីម សាន ក៏បានបកស្រាយថា ឈុតក្រហមដែលលោកពាក់នេះគឺលោកយកម៉ូតតាមបរទេសនោះទេ លោកក៏សុំអភ័យទោសប្រសិនបើឈុតដែលលោកពាក់មានការលើសលុប ប៉ះពាល់ដល់ស្ថាប័នណាមួយ។ ដោយលោក គីម សាន បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទសូមបកស្រាយទៅលេីឈុតដែលខ្ញុំបាទស្លៀកនេះនៅក្នុងថ្ងៃខួបកំណេីតរបស់ខ្ញុំ ព្រោះឈុតមួយនេះខ្ញុំយកម៉ូតតាមបរទេសទេ មិនមែនឈុតខ្ញុំធ្វេីតាមមន្រ្តីជាន់ខ្ពស់នៅប្រទេសយេីងឡេីយ។ តែបេីសិនជាមានរឿងអ្វីដែលខុសឆ្គងខ្ញុំបាទសូមអភ័យទោសទៅដល់បងៗដូចជាលោកពូឯកឧត្តម នុត សវនា ដែលបាទប្រតិកម្មទៅលេីឈុតដែលខ្ញុំបាទស្លៀកនៅក្នុងថ្ងៃខួបកំណេីតរបស់ខ្ញុំ ដេីម្បីអោយខ្ញុំបាទកាន់តែយល់ដឹងព្រោះនេះខ្ញុំបាទមិនបានលួចម៉ូតរឺកែច្នៃយកម៉ូតតាមមន្រ្តីជាន់ខ្ពស់នៅប្រទេសយេីងទេ។ ខ្ញុំបាទសូមអភ័យទោសក្នុងការប្រើប្រាស់សញ្ញាស័ក្តិដោយអចេតនានៅក្នុងថ្ងៃខួបកំណេីតរបស់ខ្ញុំបាទ ដោយខ្ញុំបាទ បានឃេីញម៉ូតខាងបរទេសប្លែកហេីយស្អាតខ្ញុំបាទក៏កាត់និងកែច្នៃតែម្តងទៅ។ តែបេីសិនជាមានរឿងអ្វីដែរលេីសលុបនិងប៉ះពាល់ទៅដល់ស្ថាប័ននិងខាងបងៗធ្វេីការផ្នែកអ្វីមួយដោយខ្ញុំបាទពុំសូវយល់ដឹងច្បាស់ខ្ញុំបាទសូមអភ័យទោសដោយក្តីគោរពពីខ្ញុំបាទ គឹមសាន ផង”៕

ផ្តល់សិទ្ធិដោយ៖ KhmerNote