អស់ទាស់! មួយតួខ្លួនរបស់ រំដួលលិចទឹក មានទាំងស្លឹកគ្រៃ ផ្លែក្រូចសើច ពូកែច្នៃប្រឌិតមែន

រំដួលលិចទឹក ជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជ​នពិតជាស្គាល់​ច្បាស់ និងទទួលស្គាល់​នូវ​ភាព​ប៉ិនប្រសប់​របស់ រំដួល​លិច​ទឹក។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ រំដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានច្នៃ មានទាំងស្លឹកគ្រៃ គល់ស្លឹកគ្រៃ និងផ្លែក្រូចសើច ចេញជាសម្លៀកបំពាក់ស្អាតប្លែកមួយកម្រិត។ ដោយរំដួលលិចទឹក បានបង្ហោះរូបភាពព្រមទាំងបានសរសេររៀបរាប់ថា៖ “តោះ! អ្នកណាមេីលឃេីញជាអ្វីខ្លះនៅតាមដងខ្លួនរបស់ចែរំដួលនាថ្ងៃនេះ? មេីលមេីល៍​ ថាចែរំដួលបោចស្អីខ្លះរបស់អ្នកភូមិមកច្នៃម៉ូតនាវេលានេះ? ថាត្រូវ​ ហ្វ្រីខាត់ស្បែកមួយចំហៀងខ្លួននៅចុងឆ្នាំ”៕

ផ្តល់សិទ្ធិដោយ៖ Khmer Note