១០ឆ្នាំបាត់! មាន សូនីតា ចេញវីដេអូឃ្លីបរៀបរាប់ពីប្រវត្តិនៃការចូលសិល្បៈដំបូងតាមរយៈកម្មវិធី Freshie Girls ឆ្នាំ២០០៩

មាន សូនីតា តារាសម្តែងស្រីដែលបងប្អូនស្គាល់ច្បាស់ថាជា រាជនីក្រម៉ា ដែលមានសមត្ថភាពខ្ពស់ក្នុងការសម្តែង។ មុននេះបន្តិចកញ្ញា មាន សូនីតា បានបង្ហោះវីដេអូរៀបរាប់ពីប្រវត្តិកាលប្រឡូកសិល្បៈដំបូងតាមរយៈកម្មវិធី Freshie Boys & Girls រដូវកាលទី៨ ជំនាន់ឆ្នាំ២០០៩ ដែលនាងទទួលបានជ័យលាភីលេខបួន។

គិតមកទល់ពេលនេះអស់រយៈពេល១០ឆ្នាំមកហើយដែលតារាស្រីរូបនេះបានប្រឡូកក្នុងវិថីសិល្បៈ ក្លាយជាតារាសម្តែងមានឈ្មោះបោះសម្លេងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា។ វីដេអូមួយនេះគឺនាងធ្វើឡើងដើម្បីរំលឹក និងគម្រប់ខួបនៃការបោះជំហានឈានចូលវិថីសិល្បៈអស់រយៈពេល១០ឆ្នាំ។ ដើម្បីដឹងច្បាស់ថាគាត់រំលឹកពីបទពិសោធន៍ជូរចត់ និងជួបរឿងរ៉ាវឧបសគ្គអ្វីខ្លះទម្រាំមានថ្ងៃនេះ តោះទស្សនាទាំងអស់គ្នា!

ផ្តល់សិទ្ធិដោយ៖ Khmer Note