ព្រះតេជគុណ កក្កដា សុភ័ណ អំពាវនាវសូមឲ្យមហាជនជួយបុរស​អាល្លឺម៉ង់​ ​ដែលចាញ់​បោក​គេអស់ជាង៨ពាន់ដុល្លារ​ ធ្លាក់​ខ្លួន​តោកយ៉ាក​ដេក​ក្នុង​ព្រលាន​យន្តហោះ​ជាច្រើន​សប្តាហ៍ ខណៈដែលមិនឃើញខាងស្ថានទូតទាក់ទងមក

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណី បុរសម្នាក់ជាជនជាតិអាល្លឺម៉ង់ ត្រូវបានគេបោកប្រាស់លុយ៨ពាន់ដុល្លារ ដោយជនជាតិអាល្លឺម៉ង់រូបនោះមានឈ្មោះ Tobi Crank អាយុ២៩ឆ្នាំ។ យោងតាមការបង្ហោះបានឲ្យដឹងថា ជនជាតិអាល្លឺម៉ង់រូបនោះ គេងនៅព្រលានយន្តហោះភ្នំពេញ ៣អាទិត្យមកហើយ លោកបានផុតវីសាតាំងខែវិច្ឆិកា ឆ្នាំ២០១៨មកម្ល៉េះ និងមិនឃើញខាងស្ថានទូតទាក់ទងមកដែរ។

យ៉ាងណាមិញ ព្រះតេជគុណ កក្កដា សុភ័ណ្ណ ក៏បានជួបជាមួយនឹងជនជាតិអាល្លឺម៉ង់រូបនោះ និងបានសួរនាំនឹងរឿងរ៉ាវដែលបុរស​អាល្លឺម៉ង់​ ​ចាញ់​បោក​គេ​ ធ្លាក់​ខ្លួន​តោកយ៉ាក​ដេក​ក្នុង​ព្រលាន​យន្តហោះ​ជាច្រើន​សប្តាហ៍។ ដោយ ព្រះតេជគុណ កក្កដា សុភ័ណ្ណ ក៏បានសរសេររៀបរាប់ថា៖ “សូមមេត្តាជួយ Share ម្នាក់មួយផងបានទេដើម្បីជួយដល់​បុរស​អាល្លឺម៉ង់​ដែល​ចាញ់​បោក​គេ​ ធ្លាក់​ខ្លួន​តោកយ៉ាក​ដេក​ក្នុង​ព្រលាន​យន្តហោះ​ជាច្រើន​សប្តាហ៍​និងអត់មានលុយហូបបាយអីទេចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់គាត់ម្នាក់តិចផងបានទេតាមសទ្ធាណាបងប្អូនសំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់អាត្មាបានតាមរយៈលេខ 087313246″៕

ផ្តល់សិទ្ធិដោយ៖ Khmer Note