ឃាត់ខ្លួនជនជាតិមួយសំបុកធំ សម្ងំប្រព្រឹត្តបទល្មើសនៅក្នុងវីឡាធំស្កឹមស្កៃមួយកន្លែង

​ភ្នំពេញ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​នាយក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន​២៨​នាក់​ ស្រី​០៥​នាក់​ នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​សំរោង​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​។​

​ដកហូត​សម្ភារ​មួយ​ចំនួន​ដូច​ជា​ ៖​ ទូរស័ព្ទ​ដៃ​៤​គ្រឿង​ ,​ ទូរស័ព្ទ​ដៃ​ណូ​គា​១១​គ្រឿង​ ,​ IPADMINI ០៥​គ្រឿង​ ,​ ម៉ាស៊ីន​បែងចែក​អ៊ី​ន​ធឺ​ណែ​ត​៦​គ្រឿង​ ,​ ដុំ​ភ្លើង​១​ដុំ​ ,​ LAPTOP​ ៣​គ្រឿង​ ,​ ម៉ាស៊ីន​បំផ្លាញ​ក្រដាស់​១​គ្រឿង​ ,​ ម៉ាស៊ីន​ព្រី​ន​១​គ្រឿង​ ,​ ឯកសារ​មួយ​ចំនួន​ ,​ រថយន្ត​LEXUS.RX300​ មួយ​គ្រឿង​ និង​ម៉ាស៊ីនថតរូប​១​គ្រឿង​ ។​ ​បច្ចុប្បន្ន​ ជនជាតិ​ចិន​ទាំង​២៨​នាក់​និង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​នាយក​ដ្ឋា​ន​ប្រឆាំង​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ ៕

ផ្តល់សិទ្ធិដោយ៖ Khmer Note