ល្អណាស់ប្អូនៗ! សិស្សសាលាបឹងត្របែកមួយក្រុម ឆ្លៀតពេលពលកម្មសាលា នាំគ្នាទៅជួយក្រុមយុវជនសំរាម រើសសំរាម និងជំរះស្មៅក្បែរប្រឡាយទឹក

កាលពីថ្មីៗនេះយើងទទួលបានដំណឹងល្អមួយពីក្រុមយុវជនសំរាម ដោយទទួលបានការសំភាសន៍ពីខាងក្រុមអ្នកកាសែតជប៉ុន អំពីការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនកម្ពុជា។ ប្រហែលមុននេះបន្តិចស្រាប់តែលោក សាន ដារ៉ាវីត បានបង្ហោះរូបភាពរីករាយជាមួយស្នាមញញឹមដោយមានការចូលរួមពីសិស្សសាលាមួយក្រុមមកពីវិទ្យាល័យបឹងត្របែក ដែលបានចុះជួយធ្វើពលកម្មសំអាតសំរាមជាមួយក្រុមយុវជនសំរាម។

ដោយលោកបានសរសេររៀបរាប់ថា «ថ្ងៃនេះមានយុវសិស្សវិទ្យាល័យបឹងត្របែកមួយក្រុមមកធ្វើពលកម្មសាលាជាមួយពួកយើងដែរ! ក្មេងៗទាំងនេះធ្វើឱ្យខ្ញុំរំភើបណាស់ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងហើយ! អរគុណបងប្អូនទាំងអស់គ្នា ពួកយើងមិននឿយហត់ទេ តោះៗ ទៅមុខទៀត»។ នេះពិតជាទំពាំងស្នងឬស្សីដ៏ល្អប្រសើរពិតមែន ដែលចេះជួយយកចិត្តទុកដាក់ចំពោះបរិស្ថាន និងអនាម័យជុំវិញខ្លួន៕

ផ្តល់សិទ្ធិដោយ៖ Khmer Note