ផ្កាក្ងោក នៅតាមបណ្តោយផ្លូវក្នុងក្រុងកែប កំពុងរីកស្គុះស្គាយស្រស់ស្អាតគួរឲ្យទាក់ទាញ

ពិតជាពិសេសណាស់ពេលនេះដើមផ្កាក្ងោក បានចាប់ផ្តើមចេញផ្ការីកស្គុសស្គាយនៅតាមបណ្តោយផ្លូវនាទីក្រុងកែប​ ខេត្តកែប​ ដែលកាន់តែធ្វើឲ្យសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ។ ជាពិសេសសម្រាប់ពុកម៉ែបងប្អូន មិត្តៗយុវវ័យដែលនិយមថតរូបជាមួយនឹងទេសភាពផ្កាស្អាតៗបែបនេះពិតជាមិនខកបំណង។

គួររំលឹកថាខេត្តកែប ទោះជាតូចមែនពិតប៉ុន្តែខេត្តនេះបានក្លាយជាទីទាក់ទាញភ្ញៀវទេសចរណ៍ ដោយខេត្តរបស់កម្ពុជាដ៏តូចបំផុតមួយនេះមានកន្លែងជាទីចាប់អារម្មណ៍ជាច្រើនជាពិសេសកោះទន្សាយតែម្តង៕ រូបភាពពី៖ Ros Udong

ផ្តល់សិទ្ធិដោយ៖ Khmer Note