ត្រេកអរណាស់! ក្មេងស្រីកម្សត់២នាក់បងប្អូន កើតដុំសាច់លើផ្ទៃមុខ បានទៅដល់អូស្ត្រាលី ដើម្បីធ្វើការវះកាត់ហើយ

ជារឿងមួយគួរឲ្យរំភើបដែលក្មេងស្រីកម្សត់២រូប ប្អូនលីៗ និង ប្អូនរក្សា ដែលកើតដុំសាច់លើផ្ទៃមុខ ត្រូវបានទទួលជំនួយ និងបានចេញទៅប្រទេសអូស្ត្រាលីដើម្បីធ្វើការវះកាត់។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ធន ម៉េងហ៊ាង បានឲ្យដឹងថា ប្អូនស្រីទាំង២នឹងទទួលបានការយកចិត្តទុក្ខដាក់ ផ្តល់ភាពកក់ក្តៅ ពីសប្បុរសជន នៅអូស្ត្រាលី ហើយប្អូនទាំង២បានទៅដល់ប្រទេសអូស្ត្រាលី នឹងត្រូវទៅវះកាត់ នៅរដ្ឋ Melbourne និងចំណាយពេលជាច្រើនខែដើម្បីព្យាបាលនៅទីនោះ។

នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ ធន ម៉េងហ៊ាង បានធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយដល់ក្មេងស្រីកម្សត់ទាំងពីរ ៖”ជាដំបូងខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្រុស ប្រាក់ សោភ័ណ Prak Sophoan ដែលបាន យកចិត្តទុក្ខដាក់ ផ្តល់ភាពកក់ក្តៅ ឧបត្ថមថវិកា ធានា រ៉ាប់រ៉ងរាល់ការចំណាយវាយ ទាំងការហូបចុក ស្នាក់នៅ រយៈពេល ០៥ ខែមកនេះ ព្រមទាំង ទិញសម្ភារប្រើប្រាស់ និង រួមទាំង ទិញសំបុត្រយន្តហោះ ទាំងទៅ ទាំងមក ក្នុងកិច្ចបេសកកម្ម រៀបចំឯកសារ បញ្ចូនប្អូនទាំងពីរ ចេញទៅវះកាត់ នៅរដ្ធ Melbourne ប្រទេស អូស្ត្រាលី។ ជាបន្ទាប់ខ្ញុំបាទសូមគោពអរគុណយ៉ាងជ្រាលជ្រៅដល់លោក Dr. Sean Kate Ngov ព្រមទាំង ក្រុមការងារ នៃ អង្គការ មូលនិធិ ចក្ខុខ្មែរ ( Khmer Sight Foundations) ដែលបានសហការ ស្វាត់ស្វែង រកជំនួយផ្នែកវេជ្ជសាស្រ្ត រកក្រុមគ្រូពេទ្យ ដែលមានជំនាញ និង បទពិសោធន៍ល្អៗនក្នុងការ ត្រៀមវះកាត់ជួយសង្គ្រោះដល់ប្អូនស្រី ទាំងពីរ។ ជាចុងក្រោយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បងប្អូនក្រុមការងារ នៃ សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម ដែលបានខិតខំបំពេញកាតព្វកិច្ច យ៉ាងសស្រាក់សស្រាន រៀបចំឯកសារ រយៈពេល ៦ខែមកនេះ ដើម្បីជួយដល់ប្អូន”៕