គួរឲ្យសរសើរ! សុខ សីឡាលីន និង រិន សាវ៉េត មិនត្រឹមតែច្រៀងជាមួយបងប្អូនជនពិការដោយមិនប្រកាន់ខ្លួននោះទេ ថែមទាំងជូនថវិកាមួយចំនួនដើម្បីជួយពួកគាត់ថែមទៀត

មុននេះបន្តិចតារាចម្រៀងប្រុសស្រីមួយគូបានចូលខ្លួនបម្រើអារម្មណ៍ប្រិយមិត្តបងប្អូនអ្នកស្តាប់នៅក្នុងកម្មវិធី តន្ត្រីសំនៀងជនពិការដោយទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជន។ សុខ សីឡាលីន តារាចម្រៀងស្រីសម័យប្រចាំផលិតកម្មរស្មីហង្សមាស និងជាគណកម្មការមួយរូបនៅក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia បានប៉ះគ្នាជាមួយលោក រិន សាវ៉េត តារាចម្រៀងសម្លេងពិរោះមានបទពិសោធន៍សិល្បៈជាច្រើនឆ្នាំ បង្កឲ្យកម្មវិធីមួយនេះហាក់មានភាពអធិកអធមសប្បាយរីករាយជាខ្លាំង។

គួរបញ្ជាក់ឲ្យដឹងដែរថាកម្មវិធីតន្ត្រីសំនៀងជនពិការ ធ្វើឡើងដើម្បីលុបបំបាត់ និងបញ្ឈប់ការរើសអើងចំពោះបងប្អូនជនពិការ។ តារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់មកហើយដែលបានចូលខ្លួនបំពេរអារម្មណ៍បងប្អូនក្នុងកម្មវិធីនេះ ដោយមិនប្រកាន់ខ្លួនបកស្រាយចំរៀងរួមគ្នាជាមួយបងប្អូនជនពិការ។ មិនខុសគ្នាពីនាក់មុនៗប៉ុន្មានទេ សុខ សីឡាលីន និង រិន សាវ៉េត ក៏បានច្រៀងចំរៀងរួមគ្នាជាមួយពួកគាត់ ព្រមទាំងបានផ្តល់ជូននូវថវិកាមួយចំនួនជូនពួកគាត់ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ Khmer Note