លក្ខណៈពិសេសរបស់ត្បូងពេជ្រទាំង ៥ ប្រភេទ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

ត្បូងពេជ្រ គឺជារបស់មានតម្លៃដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន វា​ត្រូវបានគេឲ្យដឹងថាកើតឡើងពីស្រទាប់ផែនដីដែលមានជម្រៅជ្រៅនៅចន្លោះរវាង 1 និង 3 ពាន់លានឆ្នាំមុន ​ដោយសារតែកំដៅ និងសម្ពាធបញ្ជូនទៅផែនដី បង្កបានជាបន្ទុះភ្នំភ្លើងដែលបង្កើតបានជារ៉ែពេជ្រ។ ខាងក្រោមនេះគឺជាប្រភេទ​ត្បូងពេជ្រកំរ ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ហើយមានតែស្ដេច និងមហាសេដ្ឋីតែប៉ុណ្ណោះដែលមានពេជ្រទាំងនេះ៖

ទី១. Pink star Diamond៖ គឺជាប្រភេទត្បូងពេជ្រពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ដែលមានទំហំធំជាងគេរហូតដល់ 59,60 ការ៉ាត់ ហើយត្រូវបានគេដាក់ឈ្មោះឲ្យថា Vivid Pink ដោយវិទ្យាស្ថាន Gemological របស់សហរដ្ឋអាមេរិក បច្ចុប្បន្នត្បូងប្រភេទនេះមានតម្លៃរហូតដល់​ 71.2 លានដុល្លារ។

ទី២.​Centenary Diamond៖ គឺជាប្រភេទត្បូងពេជ្រដែលធំលំដាប់ថ្នាក់ទី៣ នៅលើពិភពលោក ហើយត្រូវបានរកឃើញនៅក្នុងឆ្នាំ 1986 ដោយសារមន្ទីរ Premier Beer’s Deer ដែលជាប្រភេទគ្រាប់ពេជ្រខ្ពស់ជាងគេបំផុតជាមួយទំហំ 273,85 ការ៉ាត់ និងមិនមានជាតិពណ៌ទាំងផ្នែកខាងក្នុង និងខាងក្រៅ ជាពិសេសមានតម្លៃរហូតដល់ 100 លានដុល្លារ។

ទី៣. Hope Diamond៖ វាជាប្រភេទត្បូងពេជ្រដែលមានតម្លៃចាប់ពី 200 លានដុល្លារឡើងទៅ ជាមួយនឹងទំហំ 45,52 ការ៉ាត់ ដែលរំលេចប្រដេញស្អាតដោយពណ៌ខៀវក្រម៉ៅ និងរចនាបទគ្រីស្តាល់ ហើយបច្ចុប្បន្នត្រូវបានរក្សាទុកក្នុងសារមន្ទីរ Smithsonian ប្រវត្តិសាស នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ទី៤. Cullinan Diamond៖ គឺជាប្រភេទត្បូងពេជ្រ​ដែលមានដើមកំណើតមកពី អាហ្រិកខាងត្បូងដោយមានទំហំ 3,106,75 ការ៉ាត់ ពេលមិនទាន់កែច្នៃ បន្ទាប់ពីត្រូវបានកែច្នៃវាបានក្លាយជា Cullinan I ឬ Star Africa ហើយនៅសល់ 530,2 ការ៉ាត់ ហើយជាត្បូងពេជ្រដែលមានគុណភាពខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងពិភពលោក ជាមួយតម្លៃរហូតដល់ 400 លានដុល្លារ។

ទី៥. Koh-I-Noor Diamond៖ ត្បូងពេជ្រប្រភេទនេះមានទំហំ 105 ការ៉ាត់ដែលជាពេជ្រត្រូវបានគេស្គាល់ច្រើនបំផុតនៅលើពិភពលោក ហើយមានប្រភពដើមនៅ Golconda រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា ប៉ុន្តែបច្ចុប្បន្នត្បូងពេជ្រប្រភេទនេះត្រូវបានរក្សាទុកនៅប្រទេស HM Tower ដែលជាន្លែងទេសចរណ៍ដ៏ល្បីមួយ ក្នុងទីក្រុងឡុងដ៍ ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់ចក្រភពអង់គ្លេស។

ផ្តល់សិទ្ធិដោយ៖ Khmer Note