ស្ងាត់ៗ កំពូលតារាចម្រៀង Ed Sheeran មកដើរលេងមើលប្រាសាទបុរាណ ក្នុងទឹកដីខេត្តសៀមរាបរបស់យើង

ប្រសិននិយាយពីកំពូលតារាចម្រៀងលំដាប់ពិភពលោក សញ្ជាតិអង់គ្លេស លោក Ed Sheeran ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់រូបលោកតាមរយៈបទចម្រៀងដ៏ល្បីរបស់លោកដូចជាបទ Thinking Out Loud, Shape Of You, Perfect និងបទចម្រៀងជាច្រើនទៀត។ ហើយកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង Ed Sheeran បានធ្វើដំណើរមកកម្សាន្តនៅក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប របស់ប្រទេសកម្ពុជាយើង ធ្វើឲ្យ Fan ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើយោងតាមគណនី Instagram របស់លោកបានបង្ហោះមុននេះឲ្យដឹងថា៖ Hope everyone enjoys the music coming out tomorrow. I’m super happy and proud of it. I’m currently in Cambodia in the jungle, but I’ve got a few bottles of beer for me and Cherry (and @securitykev) to celebrate the release tomorrow. Please play the song loud, dance, sing, smile to it. And tell your mum. Love you all (សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តបទចម្រៀងថ្មី ដែលនឹងចេញនៅថ្ងៃស្អែកនេះ។ ខ្ញុំពិតជាសប្បាយរីករាយ និងមោទកភាពចំពោះវាណាស់។ ឥលូវនេះខ្ញុំកំពុងនៅក្នុងព្រៃនៃប្រទេសកម្ពុជា ប៉ុន្តែខ្ញុំមានស្រាបៀរខ្លះសម្រាប់ខ្ញុំ និង Cheery ទុកអបអរសាទរបទចម្រៀងថ្មី ដែលចេញនៅថ្ងៃស្អែកនេះ។ សូមចាក់បទថ្មីនោះឲ្យលឺៗ រាំផង ច្រៀងផង ញញឹមផង និងប្រាប់អ្នកម្តាយអ្នកទាំងអស់គ្នា។ ស្រលាញ់អ្នកទាំងអស់គ្នា)៕

ផ្តល់សិទ្ធិដោយ៖ Khmer Note