ចន ច័ន្ទលក្ខិណា តបទៅ វ៉ាន់ ម៉ូនិច ថាកាលនៅជាអ្នកសិល្បៈដូចសំដីមិនបែបនេះទេ ដល់ឥឡូវប៉ះមិនបាន

ចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បករខ្មែរ ដែលជាតារាសម្តែងស្រីមានកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនឆ្នាំ និងមានសមត្ថភាពអមជាមួយទេពកោសល្យខ្ពស់។ កាលពីថ្មីៗនេះអ្នកនាងបានបង្ហោះសារដាស់តឿនទៅកាន់ អតីតពិធីការនីរូបស្រស់ វ៉ាន់ ម៉ូនិច ក្នុងគោលបំណងឲ្យមានការប្រុងប្រយ័ត្នក្រោយពីនាងបានបង្ហោះវីដេអូសាកឡាន ក្នុងល្បឿនលឿន។ ដោយអាចមានការយល់ច្រឡំរវាងគ្នានិងគ្នាស្រាប់តែ វ៉ាន់ ម៉ូនិច បែរជាបង្ហោះសារដៀមដាម និងថាឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ថាជាមនុស្សពូកែទើសគ្រប់រឿងទៅវិញ។

ក្រោយមកអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារឆ្លើយតបទៅវិញដោយប្រើពាក្យធ្ងន់ៗថា «សុំទោសលោកជំទាវ ដែលនាងខ្ញុំថ្លើមធំហ៊ាននិយាយប៉ះពាល់លោកជំទាវ។ នាងខ្ញុំលែងហ៊ាននិយាយទៀតហើយ ឋានៈធំផងវរៗអាងខ្នងប្តីប្តឹងឯងទៀត។ កាលនៅជាអ្នកសិល្បៈដូចសំដីមិនបែបនេះទេ កាលហ្នឹងឯងខំការពារទៀត»៕

ផ្តល់សិទ្ធិដោយ៖ Khmer Note