ទាយទៅមើល! លោកគ្រូបង្វឹក ឆន សុវណ្ណរាជ និង កូនសិស្ស ប៉ាច គីមមួយ ប៉ះគ្នាជាថ្មីក្នុងបទអ្វីដែរ?

ប៉ាច គីមមួយ ស្រីស្អាតតារាចម្រៀង និងអ្នកសម្តែងប្រចាំផលិតកម្មរស្មីហង្សមាស ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាតារាដែលបានឆ្លងកាត់ការប្រលងតាមរយៈកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១។ បើទោះបីជាមិនទទួលបានជ័យលាភី តែតារាស្រីដែលមានសម្រស់ស្រស់ស្អាតរូបនេះ ហាក់មានប្រជាប្រិយភាពខ្ពស់មិនធម្មតានោះឡើយ។

មុននេះបន្តិចតារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាពសកម្មភាពឈុតក្រៅឆាកដែលនាងកំពុងកសាងជាមួយនឹងគ្រូបង្វឹករបស់នាងផ្ទាល់នោះគឺលោក ឆន សុវណ្ណរាជ។ ពេលនេះគ្រូ និងសិស្ស ប៉ះគ្នាម្តងទៀតហើយ រង់ចាំតាមដានទាំងអស់គ្នាមើលថា ពួកគាត់ទាំងពីរមានអ្វីប្លែកថ្មី សម្រាប់ចែកជូនបងប្អូន និងជាពិសេសតើចំរៀងដែលដឹកនាំដោយអ្នកដឹកនាំឆ្នើមលោក កៅ សីហា មួយបទនេះជាបទអ្វីទៅ៕

ផ្តល់សិទ្ធិដោយ៖ Khmer Note